ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​ឆ្នាំនេះ​នឹង​ប្រារព្ធ​​នៅ​ខេត្តព្រៃវែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 February, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​សរសេរ​នៅលើ Facebook របស់លោក​ថា រាជរដ្ឋាភិបាល និង​ព្រះបរមរាជវាំង បាន​ឯកភាពគ្នា រើសយក​ខេត្តព្រៃវែង ជាទី​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល សម្រាប់​ឆ្នាំ​២០១៧​។​
​គួរ​បញ្ជាក់ថា ព្រះរាជ​ពិធីបុណ្យ ច្រត់ព្រះនង្គ័ល​កាលពី​ឆ្នាំមុន ប្រារព្ធ​ឡើង នៅ​ទី​លានជល់ដំរី មុខ​ប្រាសាទអង្គរធំ ខេត្តសៀមរាប នា​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៦ ខណដែល​ព្រះ​រាជពិធី​ដ៏​មាន​ប្រជាប្រិយភាព​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​មានជំនឿថា វិស័យ​កសិកម្ម​តាម​ឆ្នាំ​នីមួយៗ នឹងត្រូវ​បង្ហាញ​ឲ្យ​ដឹង​នៅក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​នេះ​៕

fn-2017-02-23-11-30-40-0