មន្ត្រី​ជំនាញ​ចុះ​កាត់​ទ្រុង​រថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​ជា​លើក​ទី​២
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 February, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ​ខេត្ត​រួម​និង​សមត្ថកិច្ច​ចំរុះ​បាន​ចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​គ្រប់​ប្រភេទ​ដែល​ខុស​លក្ខណៈ​ដើម​ដោយ​អនុវត្ត​ច្បាប់​កាត់​ទ្រុង​ជាក់ស្ដែង​ជា​លើក​ទី​២​។​
លោក ហេង ប៊ុនលី ប្រធាន ការិយាល័យ​ដឹកជញ្ជូន​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹងថា ដោយ​អនុវត្តន៍​ទៅតាម​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ក្នុង​ផែនការ​រឹតបន្តឹង​ច្បាប់​លើ​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​គ្រប់​ប្រភេទ​និង​កាត់​ទ្រុង​ជាក់ស្តែង​ផង​នោះ​នៅ​ព្រឹក​ថ្ងៃទី​២៣​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៧​នេះ​លោក​បាន​ដឹកនាំ​កម្លាំង​រួមមាន​៖​កម្លាំង​នគរបាល​ចរាចរណ៍​ខេត្ត​និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចុះ​យុទ្ធនាការ​ជា​លើក​ទី​២​ក្នុងការ​ត្រួតពិនិត្យ​យានយន្ត​ខុស​បច្ចេកទេស ដូចជា ត​ទ្រុង​វែង​ទៅក្រោយ ត​ទ្រុង​ខ្ពស់​ទៅលើ ត​ទ្រុង​រីក ទទឹង​និង​រថយន្ត​តូ​រី​ស​កង់​ឌុប​ខុស​បច្ចេកទេស​ផ្សេងៗ​ជាដើម​។ លោក​បន្តថា ការចុះអនុវត្ត​ច្បាប់​ថ្ងៃនេះ​ផងដែរ​បាន​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ចំណុច​គោលដៅ​លើ​កំណាត់​ផ្លូវ​វាង​ក្រុង​លេខ​៥៧A​ស្ថិតក្នុង​ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់ដំបង​។​
លោក​បន្តទៀតថា ក្នុង​ការចុះអនុវត្ត​ច្បាប់​រយះ​១​ថ្ងៃ​ពេញ​មកនេះ​មន្ត្រី​ជំនាញ​បាន​ត្រួតពិនិត្យ​ទៅលើ​រថយន្ត​ចំនួន​១៨០​គ្រឿង​ក្នុងនោះ​រថយន្ត​ល្មើស​ខុស​លក្ខ​ណះ​បច្ចេកទេស​ដើម​មាន​ចំនួន​១៤​គ្រឿង​ហើយ​ក្នុងចំណោម​១៤​គ្រឿង​មន្ត្រី​ជំនាញ​បានធ្វើការ​កាត់​ទ្រុង​ជាក់ស្តែង​ចំនួន​៦​គ្រឿង​និង​បានធ្វើការ​ផាកពិន័យ​ចំ​នួន​៨​គ្រឿង​៕

16923608_1837684649803430_1597729537_n16924129_1837684659803429_776133315_n 16933903_1837684653136763_1733657789_n 16934262_1837684679803427_1037213366_n 16976152_1837684709803424_1176007178_n