ម៉ាឡេស៊ី​ស្នើ​ប៉ូលិស​អន្តរជាតិ​តាមរក​ជនសង្ស័យ​កូរ៉េខាងជើង​៤​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 February, 2017 ក+ ក-

​ម៉ាឡេស៊ី​៖​មេ​ប៉ូលិស​ម៉ាឡេស៊ី លោក ខា​លី​ដ អា​ប៊ូ បា​ការ បាន​ស្នើសុំ​ទៅកាន់​ប៉ូលិស​អន្តរជាតិ​ឲ្យ​ជួយ​តាមរក​ជនសង្ស័យ​ជា​ជនជាតិ​កូរ៉េខាងជើង​៤​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​លោក គីម ជុង​ណា​ម​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Channel News Asia​។​
​បុរស​ជនជាតិ​កូរ៉េខាងជើង​ដែល​ត្រូវបាន​គេ​ធ្វើឃាត​នោះ បាន​ស្លាប់​នៅតាម​ផ្លូវ នៅពេល​បញ្ជូន​ព្រលានយន្តហោះ​ទីក្រុង​គួ​ឡា​ឡំ​ពួរ ទៅ​មន្ទីរពេទ្យ​កាលពី​សប្ដាហ៍​មុន​។ ករណីនេះ ត្រូវបាន​ក្រុមមន្ត្រី​អាមេរិក និង​កូរ៉េខាងត្បូង​និយាយថា ជា​ឃាតកម្ម​ដែល​ធ្វើឡើង​ដោយ​ភ្នាក់ងារ​សម្ងាត់​របស់​កូរ៉េខាងជើង​។​
​លោក ខា​លី​ដ ក៏បាន​និយាយ​ផងដែរ ប៉ូលិស​បាន​បញ្ជូន​សំណើ​ជា​ផ្លូវការ​ទៅ​ស្ថានទូត​កូរ៉េខាងជើង​នៅ​ម៉ាឡេស៊ី ដើម្បី​សាកសួរ​លេខា​ទី​ពីរ​ស្ថានទូត​នេះ និង​មន្ត្រី​ម្នាក់ទៀត ដែល​បម្រើការ​នៅ​ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េខាងជើង​។​
​ទោះជា​យ៉ាងណា អាជ្ញាធរ​ម៉ាឡេស៊ី​មិនបាន​ចេញ​ដី​ចាប់ខ្លួន​នោះឡើយ ដោយសារតែ​មន្ត្រី​កូរ៉េខាងជើង​រូបនោះ មាន​បុព្វសិទ្ធិ​ផ្នែក​ការទូត​៕

16933964_775809599237442_2007082684_n