ផ្តន្ទាទោសយុវជនជេរប្រមាថសម្តេច ហ៊ុន សែន ដាក់ពន្ធនាគារ២ឆ្នាំ
រាជធានីភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃនេះបានប្រកាសសាលក្រមផ្តន្ទាទោសយុវជន វ៉ែន សុភាព ហៅ សាម សុភាព ដាក់ពន្ធនាគារ២ឆ្នាំ និង ពិន័យជាប្រាក់ចំនួន២លានរៀល ពាក់ព័ន្ធនឹងការគំរាមកំហែង និងជេរប្រមាថដល់អាយុជីវិតសម្តេច ហ៊ុន សែន តាមបណ្តាញសង្គម Facebook ។
យុវជនរូបនេះមានអាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិបឹងជ័រ ឃុំព្រៃទទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ត្រូវសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកទេស នៃក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦៕