ម៉ានីល៖សមាជិកព្រឹទ្ធសភាហ្វីលីពីន លោកស្រីLeila De Lima ដែលតែងតែរិះគន់មិនសំចៃមាត់លើប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដោយបង្ហូរឈាមរបស់ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ត្រូវបានប៉ូលិសចាប់ខ្លួនតាមដីកាបង្គាប់របស់តុលាការទីក្រុងម៉ានីល ក្រោមបទចោទប្រកាន់ពាក់ព័ន្ធការជួញដួរគ្រឿងញៀន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ។
លោកស្រី លៃឡា ដឺលីម៉ា វ័យ៥៧ឆ្នាំ ត្រូវគេចោទប្រកាន់ថា ធ្លាប់ផ្សំគំនិត និងប្រឡូកប្រឡាក់ជាមួយការជួញដូរគ្រឿងញៀនខុសច្បាប់ អំឡុងពេលដែលលោកស្រីកាន់មុខតំណែងជារដ្ឋមន្ត្រីនៃក្រសួងយុត្តិធម៌កាលពីឆ្នាំ២០១០រហូតដល់ឆ្នាំ២០១៥។
លោក លៃឡា ដឺលីម៉ា ត្រូវបានប៉ូលិសចាប់ខ្លួននៅឯការិយាល័យរបស់ស្រីផ្ទាល់ក្នុងព្រឹទ្ធសភាហ្វីលីពីនដោយគ្មានការប្រឆាំងតបតនោះឡើយ។ ទន្ទឹមនោះមេធាវីលោកស្រីកំពុងតែចោទសួរដេញដោលអំពីដីកាចាប់ខ្លួននេះថា វាពិតជាមានភាពមិនប្រក្រតីខ្លាំងណាស់៕