អាជីវករបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយភាគីថៃមិនព្រមបញ្ចុះតម្លៃនាំចូលត្រី
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃសុក្រនេះ ក្រុមអាជីវករខ្មែរ បានបន្តបិទច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយសារតែ អាជ្ញាធរថៃនៅមិនព្រមទទួលយកការទាមទារឲ្យមានការបញ្ចុះតម្លៃភាស៊ីនាំចូលត្រីទៅលក់ក្នុងទឹកដីថៃ ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា ចរាចរណ៍ចាប់ផ្តើលស្ទះ នៅម៉ោងប្រមាណ៨ព្រឹក នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ហើយមធ្យោបាយធ្វើដំណើរ មិនអាច ចេញចូលបាននោះទេ អាចឆ្លងកាត់តែអ្នកដំណើរថ្មើរជើងប៉ុណ្ណោះត្រង់ចំណុចស្ពានមិត្តភាពខ្មែរ-ថៃ៕