ដោយ៖វិធិន
ក្រចេះ៖ករណីឃាតកម្មមួយដែលសមត្ថកិច្ចបានសន្និដ្ឋានថា ជាអំពើសម្លាប់គិតទុកជាមុនដោយក្រោយពីជនរងគ្រោះបានស្លាប់ ជនដែលស្នាក់នៅជិតក៏រត់គេចខ្លួនបាត់ ។ហេតុការណ៍បានកើតឡើងនៅភូមិអូរគ្រៀងឃុំអូរគ្រៀងស្រុកសំបូខេត្តក្រចេះកាលពីវេលាម៉ោង១២ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។
មន្ត្រីនគរបាលបានឲ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍អូរគ្រៀងបានទទួលព័ត៌មានថាមានមនុស្សស្លាប់នៅក្នុងផ្ទះ។ បន្ទាប់ពីទទួលបានដំណឹងភ្លាម កម្លាំងជំនាញស្រុក និង កម្លាំងប៉ុស្តិ៍អូរគ្រៀង បានចុះទៅដល់កន្លែងកើតហេតុហើយពិនិត្យឃើញថាជនរងគ្រោះបាត់បង់ជីវិតឈ្មោះអេង មេងជាភេទស្រីអាយុ៤៣ឆ្នាំជាតិខ្មែររស់នៅភូមិអូរគ្រៀងឃុំអូរគ្រៀង ស្រុកសំបូខេត្តក្រចេះ។
កន្លែងកើតហេតុសមត្ថកិច្ចពិនិត្យមើលសាកសពដែលដេកស្លាប់នៅក្នុងបន្ទប់ទឹក គឺបាក់.ក និងមានស្នាមចាក់ដោយប្រើវត្ថុរឹងចំគុម្ពត្រចៀក។កម្លាំងសមត្ថកិច្ចបានសន្និដ្ឋានថា ជាករណីឃាតកម្មគិតទុកជាមុន ។
ក្រោយពីពិនិត្យសាកសពទីកន្លែងហេតុនិងសាកសួរ ប្រមូល ព័ត៌មាន ជុំវិញរឿងហេតុខាងលើកម្លាំងបានកំណត់មុខសញ្ញាគឺ ជនសង្ស័យ ទៅលើឈ្មោះ កាន់ វណ្ណៈ ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ។ ព្រោះក្រោយពីកើតហេតុជនសង្ស័យខាងលើបាននាំប្រពន្ធ កូន និងរើយកអ៊ីវ៉ាន់ចេញពីផ្ទះដែលគេជួលនៅជិតផ្ទះជនរងគ្រោះឡើងរថយន្តចេញពីចំណុចកើតហេតុទៅបាត់។
បច្ចុប្បន្នកម្លាំងនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តនឹងបន្តស្រាវជ្រាវតាមចាប់ជនដៃដល់យកផ្តន្ទាទោសតាមច្បាប់៕