ដោយ៖ប៉ែនសុផល
បាត់ដំបង៖ជនដៃដល់ចំនួន៣នាក់ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងកសាងសំណុំរឿងបញ្ជូនទៅតុលាកាពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើកាំបិតកាប់ទៅលើក្បាលជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់។
លោកវរសេនីយ៍ត្រី ប៉ាង ហៀង អធិការនគរបាល ក្រុងបាត់ដំបងបានបញ្ជាក់អោយដឹង ថា៖ក្រោយពីទទួលបានព័ត៌មាន ពាក់ព័ន្ធទៅនិងករណីអំពើហិង្សាដោយជនដៃដល់មានគ្នាបីនាក់បានប្រើប្រាស់កាំបិតកាប់និងវៃទៅលើជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់ធ្ងរភ្លាមៗនោះ លោកបានដឹកនាំកម្លាំងនគរបាលចុះប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការចាប់ឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។
លោកបន្តថា ករណីហិង្សាខាងលើនេះបានកើតឡើងនៅវេលាម៉ោង១ និង៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០១៧នៅចំណុច ខាងមុខក្លិបស្តារឡាយ ឋិតក្នុងក្រុមទី១៤ ភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង។ បង្កដោយជនសង្ស័យមានគ្នា៣នាក់ក្នុងនោះមាន៖ទី១.ឈ្មោះនឿន សូនិច ភេទប្រុសអាយុ២០ឆ្នាំ មុខរបរ ជាងផ្សាដែករសនៅក្រុមទី១៨ភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង (ជនដៃដល់)។ ទី២.ឈ្មោះ ឡាត់ ចាន់រិទ្ធ ហៅ តន្ត្រី ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅក្រុមទី២២ភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង(ជាបក្ខពួក ) និងទី៣.ឈ្មោះ ឈួន តុលា ភេទប្រុស អាយុ១៧ឆ្នាំ ទីលំ នៅភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង(ជាជនដៃដល់យកកាំបិតកាប់) ។ ចំណែកជនរងគ្រោះឈ្មោះ សរ ពិរស់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅ ភូមិដង្កោទាប សង្កាត់ទួលតាឯ កក្រុងបាត់ដំបង(រងរបួលធ្ងន់)។
ក្រោយពីឃាត់ខ្លួនសាកសួរជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក ពិតជាបានធ្វើសកម្មភាពយកកាំបិតកាប់និងវាយទៅលើជនរងគ្រោះពិតប្រាកដមែនដោយសាររឿងស្រី ហើយបានទំនាស់ពាក្យសម្តីគ្នានៅក្នុងកន្លែងផឹកស៊ី។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះដើម្បីចាត់ការតាមនីតិវិធី៕