សេអ៊ូល៖អ្នកវិភាគស្តីពីវិស័យការពារជាតិរបស់កូរ៉េខាងត្បូងលោក Lee Il-Woo បានអះអាងថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងមានអាវុធគីមីជាង៥,០០០តោនសម្រាប់ផលិតអាវុធគីមីដោយក្នុងនោះរួមបញ្ចូលទាំងសារធាធាតុគីមីពុល ដែលត្រូវបានប្រើប្រាស់ក្នុងការលួចធ្វើឃាតលោក គីម ជុងណាំ ថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia។
យោងតាមរបាយការណ៍កាលពីឆ្នាំ២០១៤របស់ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានចាប់ផ្តើមផលិតអាវុធគីមីតាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក ហើយបានប៉ាន់ស្មានថា ទីក្រុងព្យុងយ៉ាងអាចមានស្តុកអាវុធដ៏គ្រោះថ្នាក់បំផុតនេះពីចំនួនប្រហែល២,៥០០តោនទៅដល់៥,០០០តោននៅក្នុងឃ្លាំង។ ម្យ៉ាងវិញទៀតយោងតាមរបាយការណ៍ឆ្នាំ២០១២របស់ក្រសួងដដែលនេះ កូរ៉េខាងជើងមានរោងចក្រផលិតអាវុធនុយក្លេអ៊ែរនៅក្នុងទីតាំងចំនួន០៨ បូករួមទាំងកំពង់ផែ Chongjin ដែលស្ថិតនៅភាគឦសាន និងទីក្រុង Sunuiju ដែលស្ថិតនៅភាគពាយ័ព្យនៃផ្ទៃប្រទេស៕
កូរ៉េខាងត្បូងថា កូរ៉េខាងជើងមានឃ្លាំងស្តុកអាវុធគីមីទម្ងន់ ៥,០០០តោន