ឪពុកចុងចាប់រំលោភកូនស្រីអាយុ១១ឆ្នាំត្រូវនគរបាលវ៉ៃខ្នោះ
ខេត្តរតនគិរី៖សមត្ថកិច្ចស្រុកកូនមុំបានធ្វើការឃាត់ខ្លួនឪពុកចុងចិត្តតិរច្ឆានម្នាក់ បន្ទាប់ធ្វើសកម្មភាពចាប់រំលោភកូនស្រីអាយុ១១ឆ្នាំ ដែលរកណីចាប់រំលោភនេះបានប្រព្រឹត្តឡើងនៅវេលាម៉ោង៤ និង៣០នាទីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
ប្រភពពីនគរបាលស្រុកកូនមុំបានអោយដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ញ.ស.ខ អាយុ១១ឆ្នាំ ជនជាតិខ្មែរ ត្រូវជាកូនចុងជនសង្ស័យឈ្មោះ រុំ វិត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
បច្ចុប្បន្ននគរបាលបានឃាត់ខ្លួននៅអធិការដ្ឋានស្រុកកូនមុំ កំពុងធ្វើសំណុំបែបបទបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕