ការវាយលុក​របស់​អ៊ីរ៉ាក់​ក្នុង​ទីក្រុង Mosul ធ្វើឲ្យអ្នកស្លាប់ ​និង​របួស​កើនឡើង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 February, 2017 ក+ ក-

​អ៊ីរ៉ាក់​៖​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​យ៉ាងហោចណាស់​៣០​នាក់ និង​ជន​ស៊ីវិល​ជាង​២០០​នាក់​ត្រូវបាន​សម្លាប់ និង​រងរបួស​ក្នុង​រយៈពេល​បី​ថ្ងៃ​ចុងក្រោយ​នេះ​នៃ​ការ​វាយ​រុលចូល​កាន់តែ​ជ្រៅ​ទៅក្នុង​ភាគ​ខាងលិច​ទីក្រុង Mosul របស់​កងកម្លាំង​អ៊ីរ៉ាក់​។ ការវាយប្រហារ​បានធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់ និង​របួស​កើនឡើង​។
ការកើនឡើង​ដ៏​លឿន​នៃ​តួលេខ​នេះ​បាន​ឆ្លុះបញ្ចាំង​អំពី​អ្វីដែល​កើតឡើង​នៅ​ភាគ​ខាងកើត​ទីក្រុង Mosul ខណៈ​ការប្រយុទ្ធ​គ្នា​បាន​ផ្លាស់ប្តូរ​ពី​ភូមិ​ជនបទ​ទៅដល់​តំបន់​ជាយក្រុង​។ បណ្តា​គ្លីនិក​នានា​ដែល​ស្ថិតនៅ​ខ្សែត្រៀម​ជួរមុខ​ឥឡូវនេះ​គឺ​ពោរពេញ​ទៅដោយ​អ្នករបួស​។ នៅឯ​គ្លីនិក​មួយ​កាលពី​ថ្ងៃអាទិត្យ សាកសព​ត្រូវគេ​យកទៅដាក់​ផ្ទាល់​នឹង​ដី​ដើម្បី​យក​គ្រែ​ដាក់​អ្នករបួស​។​
ទោះបីជា​យ៉ាងណាក៏ដោយ​យោធា​អ៊ីរ៉ាក់​មិនបាន​បង្ហាញ​របាយការណ៍​ផ្លូវការ​ទេ​អំពី​ចំនួន​អ្នកស្លាប់​និង​របួស ប៉ុន្តែ​គ្រូពេទ្យ​នៅ​គ្លីនិក​ខ្សែត្រៀម​ជួរមុខ​បានផ្តល់​តួលេខ​នេះ​៕

mosul