ព្រឹទ្ធសភាប្រជុំ​ពិនិត្យ​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 February, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​បើក​កិច្ចប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា នីតិកាល​ទី​៣ ដើម្បី​ពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី គណបក្សនយោបាយ បន្ទាប់ពី​រដ្ឋសភា អនុម័ត​កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។​
​គួរ​បញ្ជាក់ថា សេចក្តីស្នើ​វិសោធនកម្ម​ស្តីពី គណបក្សនយោបាយ មាន​៩​ជំពូក និង​២២​មាត្រា​។ ក្នុងនោះ​ក៏មាន​ចែង​ពី​ការមិន​អនុញ្ញាត​ឲ្យ​អ្នកមាន​ទោសទណ្ឌ​ធ្វើជា​មេបក្ស អនុប្រធាន និង​គណៈកម្មការ​នាយ​ក​ផងដែរ​៕

69bc2078-a66a-4635-b6e9-1ffc1dfe0cab213ea4c7-5be8-4be6-b47d-6abd6535bfde