ខេត្តព្រះសីហនុ៖យោងតាមសេចក្តីពីភ្នាក់ងារបានឲ្យដឹងថា មានក្មេងស្រីតូចៗចំនួន៧នាក់ បានលង់ទឹកបឹងព្រែកទប់ ក្រុងព្រះសីហនុ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចក្រុមទី៩ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះទាំងអស់មានអាយុចាប់ពី៧ឆ្នាំ ទៅ១៣ឆ្នាំ ហើយពួកគេទាំងអស់មានគ្នា១០នាក់ ស្រី៩នាក់ បាននាំគ្នាចុះទៅលេងទឹកបឹងនេះជិះទូក តែ៧នាក់ចុះទឹក ក៏លង់ស្លាប់តែម្តង។ របាយការណ៍ដដែលបញ្ជាក់ថា ក្មេងស្រីរងគ្រោះទាំង៧នាក់នោះមាន៖ ទី១ ម៉ឺង ស្រីគា អាយុ១២ឆ្នាំ។ ទី២ឈ្មោះ ម៉ឺង ស្រីគីម អាយុ១០ឆ្នាំ។ ទី៣ឈ្មោះ បូ ស្រីកា អាយុ១២ឆ្នាំ។ ទី៤ឈ្មោះ ម៉េង ស្រីណុច អាយុ៦ឆ្នាំ។ ទី៥ឈ្មោះ ឃ្មឹម អាយុ៦ឆ្នាំ។ ទី៦ឈ្មោះ ជា សុខនឿន អាយុ៧ឆ្នាំ និងទី៧ឈ្មោះ ជ្រាន់ ស៊ីអ៊ី អាយុ១៣ឆ្នាំ។ ចំណែកអ្នកនៅរស់៣នាក់មាន៖ ទី១ឈ្មោះ ថន ចាន់វី ភេទប្រុស អាយុ៣ឆ្នាំ។ ទី២ឈ្មោះ ស្រី នាង ភេទស្រី និងទី៣ឈ្មោះ ស្រី ញាញ់។
បើតាមសមត្ថកិច្ចបានបន្ថែមថា ជនរងគ្រោះទាំងអស់រស់នៅខាងក្រោយវត្តឥនញាណ ក្រុងព្រះសីហនុ៕