លោក ប៉ា សុជាតិ​វង្ស ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​​ប្លុក​ត្រពាំង​ឈូក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 March, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ម្សិលមិញ​បាន​ដឹកនាំ​អភិបាលរង​លោក ឃួ​ង ស្រេង ស្នងការ​នគរបាល និង​មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រមទាំង​សមត្ថកិច្ច អាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើន​នាក់ ចុះទៅពិនិត្យ​ផ្ទាល់ នៅ​ទីតាំង​ត្រពាំង​ឈូក ស្ថិតនៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ខណដែល​ទីតាំង​នេះ ជា​សំបុក​គ្រឿងញៀន​ដ៏​ធំ​ក្នុង​រាជធានី​ភ្នំពេញ ។​
​យោងតាម​របាយការណ៍​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​នៅ​ភូមិ​ត្រពាំង​ឈូក ក្នុង​រយៈពេល​២​ខែ គិត​ចាប់តាំងពី​ដើមខែ​មករា រហូតមកដល់​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​២៣១​នាក់ ក្នុងនោះ មាន​មនុស្ស​ស្រី​ចំនួន​១៨​នាក់ រឹបអូស​ថ្នាំញៀន​បាន​ចំនួន​៧១​កញ្ចប់ និង​២០​គ្រាប់ ។​
​ចំណែក ការរុះរើ​បន្ទប់​ផ្ទះជួល​បាន​ចំនួន​៩៨​បន្ទប់ ក្នុងចំណោម​ផ្ទះជួល​ទាំងអស់​១០៨​បន្ទប់​នៅ​តំបន់​នោះ ដែល​ការរុះរើ​ដោយ​បង្ខំ នេះ​ធ្វើឡើង បន្ទាប់ពី​អាជ្ញាធរ​ជូនដំណឹង​ឲ្យ​ម្ចាស់​រុះរើ​ដោយ​ខ្លួនឯង តែ​គេ​មិន​អនុវត្តតាម​ការណែនាំរ​បស់​អាជ្ញាធរ​មូលដ្ឋាន​។​
​តាម​ការ​ស្រង់​ស្ថិតិប្រជាជន​រស់នៅ ក្នុង​តំបន់​ភូមិ​ត្រពាំង​ឈូក នោះ គឺ មាន​ប្រជាជន​សរុប​ចំនួន​២៩៨៤​នាក់ ក្នុងនោះ​មាន​នុស្ស​ស្រី​ចំនួន​១៤៤៦​នាក់ ចែកជា​៦៦៣​គ្រួសារ និង​មានផ្ទះ​ចំនួន​៣៩៨​ខ្នង ឬ​ស្មើ​៣៩៨​ក្បាល​ដីឡូត៍៕

fn-2017-02-28-15-19-57-1fn-2017-02-28-15-19-58-3