ព្រឹក​នេះ​! កាត់ទោស​ខ្មាន់កាំភ្លើង ជួប សម្លាប់ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 March, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៧​នេះ​បើកសវនាការ​កាត់ទោស​ខ្មាន់កាំភ្លើង​ឈ្មោះ អឿ​ត អាង ហៅ ជួប សម្លាប់ ដែល​បានធ្វើ​សកម្មភាព​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​នយោបាយ និង​សង្គម នៅ​កម្ពុជា​។​
​ជនជាប់ចោទ​មានឈ្មោះ អឿ​ត អាង ហៅ ជួប សម្លាប់ អាយុ​៣៨​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ភ្លាមៗ បន្ទាប់ពី​បាញ់សម្លាប់​លោក កែម ឡី នៅក្នុង​ស្តាប់​ម៉ា​ត នៃ​ស្ថានីយ​សាំង​កាល​តិច​ស្តុ​ប​បូកគោ កាលពី​ម៉ោង​៨ និង​៥០​នាទី​ព្រឹក ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។​
​ជាមួយគ្នា​នោះ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់ «​ជួប សម្លាប់​» ចំនួន​២​ករណី ដែល​ធ្វើឱ្យ​រូបគេ​ប្រឈម នឹង​ការជាប់​ពន្ធនាគារ​មួយជីវិត ក្នុងនោះ​រួមមាន​បទ​ឃាតកម្ម​គិតទុក​ជាមុន និង​បទ​កាន់កាប់​អាវុធ​គ្មាន​ការអនុញ្ញាត​៕

fn-2017-03-01-07-56-46-0