ឆេះ​ផ្ទះ​ជួសជុល​ពូក សា​ឡុង នៅ​ផ្លូវ​២៧១​​បំផ្លាញ​ទ្រព្យសម្បត្តិ​គ្មានសល់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 March, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​កាលពី​យប់មិញ​មាន​ករណី​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​ជួសជុល​ពូក មួយកន្លែង យី ហោ ព្រំ សំ​អ៊ុ​ល ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​២៧១ សង្កាត់​ផ្សារ​ដើមថ្កូវ ​ខណ្ឌចំការមន ដោយ​បំផ្លាញ​ទ្រព្យសម្បត្តិ​គ្មាន​សល់​។​
​តាម​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ផ្សែងហុយ​យ៉ាងខ្លាំង ចេញពីផ្ទះ​កើតហេតុ ដែល​ម្ចាស់​ចាក់សោរ​ពី​ក្នុង​។ ប្រភព​ដដែល​បន្តទៀត​ថា ខណៈដែល​ហៅ​ម្ចាស់ផ្ទះ​មិនលឺ ហើយ​គាស់​សោរ​ចូលក្នុង​មិន​រួច​ទៀត​នោះ អគ្គីភ័យ​បាន​បន្ត​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​បាត់ទៅហើយ ហើយ​ក្រុម​ពន្លត់អគ្គីភ័យ​បាន​ខិតខំ​ជួយ​បាញ់​ទឹក​ពន្លត់​ដែរ តែ​មិនអាច​គ្រប់គ្រង​បាន ព្រោះតែ​មិនអាច​ទម្លាយ​ទ្វារផ្ទះ​ចូលទៅក្នុង​បាន ព្រោះតែ​ម្ចាស់ផ្ទះ​មិនមាន​វត្ត​មាននៅ​ទីនោះ​៕

Hong-0008e6bbb57b67e8ac593f129e051be5bdb2