វៀតណាម​ចោទ​ចិន​ថា រំលោភបំពាន​លើ​ដែន​អធិបតេយ្យភាព​របស់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 March, 2017 ក+ ក-

​វៀតណាម​៖​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម​លោក Le Hai Binh ថ្លែងថា ចិន​បានធ្វើ​សកម្ម​ភាពជា​ឯកតោភាគី​ជាច្រើន​ដែល​បំពាន​ដល់​ដែន​អធិបតេយ្យភាព​វៀតណាម ដែល​ផ្ទុយ​ពី​ខ្លឹមសារ​ច្បាប់​អន្តរជាតិ តាមរយៈ​ការហាម​មិន​ឲ្យ​អ្នកនេសាទ​វៀតណាម​ចូល​នេសាទ​នៅ​តំបន់​ដែល​កំពុងមាន​ជម្លោះ​រួមមាន​នៅ​ជិត​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​ដែល​វៀតណាម​ថា​ជា​របស់ខ្លួន ប៉ុន្តែ​ពេលនេះ ចិន​កំពុង​គ្រប់គ្រង​។​
​ជាមួយគ្នានេះ​រដ្ឋាភិបាល​វៀតណាម​បាន​ចោទថា ករណី​ចិន​ហាម​ការនេសាទ​នោះ គឺជា​ផ្នែក​មួយ​នៃ​ការបង្ក​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​រំលោភបំពាន​លើ​ដែន​អធិបតេយ្យភាព​របស់​វៀ​ត​ណា​ម​និង​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ស្មុគស្មាញ​បន្ថែម​ខ្លាំង​ទៀត​។ ទន្ទឹម​នោះ​ក្រសួងការបរទេស​វៀត​ណា​ម​បានចេញ​សេចក្តីថ្លែងការណ៍​ថា វៀតណាម​ប្រឆាំង និង​បំរាម​នោះ​។
​អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ថា វៀតណាម មាន​ហេតុផល​ផ្លូវច្បាប់ និង​ភស្តុតាង​ប្រវត្តិសាស្ត្រ​គ្រប់គ្រាន់​បញ្ជាក់ថា ទីនោះ​ជា​កម្មសិទ្ធិ​របស់​វៀតណាម​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​AP៕

1