មន្ត្រីសាលាក្រុង២នាក់ដែល ACU ចាប់ខ្លួនត្រូវបានបញ្ជូនមកតុលាការម្តងទៀត
រាជធានីភ្នំពេញ៖នៅព្រឹកនេះសមត្ថកិច្ចបាននាំខ្លួន មន្ត្រីសាលារាជធានីភ្នំពេញ២នាក់ ដែល ACU ឃាត់ខ្លួនករណីពុករលួយ មកតុលាការសារជាថ្មីដើម្បីបន្តការសាកសួរ ។
សូមជម្រាបថា មន្ត្រីសាលារាជធានីភ្នំពេញ២នាក់នេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន បញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះ ពាក់ព័ន្ធនឹងករណីប្រព្រឹត្តអំពើពុករលួយ ហើយព្រឹកនេះបន្តការសាកសួរបន្តទៀត។ នេះបើតាមការបញ្ជាក់របស់មន្ត្រីតុលាការក្រុងភ្នំពេញ។ មន្ត្រីទាំង២នាក់នោះគឺ ទី១.ឈ្មោះ រ័ត្ន បុរី មុខងារប្រធានការិយាល័យវិនិយោគសាលារាជធានីភ្នំពេញ និងទី២. ឈ្មោះ ម៉ៃ វ៉ាន់ណារុំ មុខងារបុគ្គលិកការិយាល័យវិនិយោគសាលារាជធានីភ្នំពេញ៕