ដោយ៖ប៉ែន សុផល
បាត់ដំបង៖រយៈពេល១ខែកុម្ភៈមកនេះអាជ្ញាធរថៃបានបញ្ជូនពលករខ្មែរដែលឆ្លងដែនខុសច្បាប់មកស្រុកកំណើតវិញ៤០០០នាក់តាមច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង។
យោងតាមការបញ្ជាក់ពីលោកប្រធានច្រកអន្តរជាតិដូង នៃស្រុកកំរៀងបានអោយដឹងនៅរសៀលថ្ងៃទី២ ខែមីនា នេះថា ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១រហូតដល់ថ្ងៃទី២ ខែមីនាឆ្នាំ២០១៧នេះសមត្ថកិច្ចថៃបានបញ្ជូនពលករខ្មែរឆ្លងដែនខុសច្បាប់មានចំនួនប្រហែល២០០០នាក់ ហើយបើគិតចាប់ពីដើមខែចុងខែកុម្ភៈ ឆ្នាំ២០១៧កន្លងមកនេះមានពលករខ្មែរចំនួន ៤០០០នាក់ហើយដែលអាជ្ញាធរ និងទាហានថៃបានបញ្ជូនអោយត្រឡប់មកកាន់ស្រុកកំណើតវិញដោយសារតែពលករខ្មែរទាំងនោះបានឆ្លងដែនចូលក្នុងទឹកដីថៃដោយខុសច្បាប់។
លោកបន្តថា ពលករខ្មែរដែលធ្វើចំណាកស្រុកខុសច្បាប់នេះភាគច្រើនជាបុរសដែលពួកគេបានធ្វើដំណើរពីតាមបណ្តាខេត្តនានាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមតំបន់បណ្តោយព្រំដែនកម្ពុជា ថៃតែម្តង៕