ISIS វាយប្រហារ​គេហទំព័រ អង្គការ សហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 February, 2015 ក+ ក-

​ភ្នំពេញ​៖ ក្រុម​អនាមិក (Hack) ដែល​ដាក់ឈ្មោះថា Mexicanhackers កាលពី​រសៀល​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៥ បាន​វាយប្រហារ​គេហទំព័រ​របស់​អង្គការសហប្រជាជាតិ ប្រចាំ​នៅ​ប្រទេស​កម្ពុជា (www.un.org.kh)​។​
​ក្រុម​វាយប្រហារ​នេះ បានបង្ហាញ ពី​ការគាំទ្រ​របស់ខ្លួន ចំពោះ​រដ្ឋ​ឥស្លាម ហើយ​មានបំណង​បង្ហាញ​សារ​ទៅកាន់​ជនជាតិ​អាមេរិក​ទាំងឡាយ ។​
​យោងតាម​គេហទំព័រ​របស់​អង្គការសហប្រជាជាតិ បានបង្ហាញ​ពី​ក្រុម​វាយប្រហារ​នេះ ដាក់​រូប​មេដឹកនាំ ៣​នាក់ រួមមាន នាយករដ្ឋមន្ដ្រី អ៊ី​ស្រា​អ៊ែ​ល ប្រធានាធិបតី អាមេរិក និង​អគ្គលេខាធិការ អង្គការ​សហ ប្រជាជាតិ ដោយ​បង្ហាញ​ពី ការមើល​ងាយ ចំពោះ​ស្ថាប័ន​ពិភពលោក​មួយ​នេះ រួមទាំង​អង្គការ​ណា​តូ​។​
​ជុំវិញ​ករណី​ខាងលើនេះ មិនទាន់​អាច​សុំ​ការបកស្រាយ ពី​មន្ដ្រី​របស់​អង្គការសហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា​នៅឡើយ​ទេ​៕