ភ្នំពេញ៖បុរសម្នាក់ជាបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអភិវឌ្ឍជំនាន់ថ្មីហៅកាត់”NPG”ត្រូវបានចោរ១កហរុមធ្វើសកម្មភាពឆក់យកកាបូបលុយអស់ជាង១ម៉ឺននដុល្លាររួមជាមួយឯកសារមួយចំនួនទៀតផងដែរ។ កាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី២ខែមីនាឆ្នាំ២០១៧ ក្នុងខណៈពេលកំពុងឈប់នោមតាមមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះខាងលើឈ្មោះ ចន ចំរើន អាយុ៣០ឆ្នាំជាបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ”NPG”ដែលមានស្នាក់នៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។នៅក្នុងកាបូបនោះមានលុយជាង១ម៉ឺនដុល្លារ ប្លង់ដីចំនួន៣ច្បាប់ កាតគ្រីរថយន្ត១សន្លឹក និងកាតគ្រីម៉ូតូ១សន្លឹក។
បុរសរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានឈប់ម៉ូតូបត់ជើងតូច ដោយបានដាក់កាបូបនៅលើរានកណ្ដាលម៉ូតូ ហើយនៅក្នុងខណៈពេលកំពុងនោម ស្រាប់តែមានជនសង្ស័យជិះម៉ូតូទៅជិត ធ្វើសកម្មភាពឆក់យកកាបូបទៅបាត់។ប៉ុន្តែពេលនោះខ្លួនមិនបានដឹងថាចោរនានគ្នាប៉ុន្មាននាក់ហើយជិះម៉ូតូម៉ាកអ្វីនោះឡើយ ព្រោះក្រោពេលនោមរួចមើលទៅម៉ូតូស្រាប់តែបាត់កាបូបទើប ធ្វើដំណើរទៅប្ដឹងនគរបាលឲ្យជួយអន្តរាគមន៏តែម្ដង៕