សៀមរាប៖ កាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ តាមប្រព័ន្ធហេ្វសប៊ុកមានគេបង្ហោះរូបស្រាតបុរសស្ដ្រី ១គូជាថ្មីទៀតដែលគេសង្ស័យថតនៅ ក្នុងបរិវេណប្រាសាទអង្គរវត្ដ។
រូបថតអាក្រាតកាយបុរសស្ដ្រីនេះ មានពាក់ព័ន្ធរបាំងមុខឈរនៅខ្លោងទ្វារ ប្រាសាទដោយនៅក្នុងប្រព័ន្ធហេ្វសប៊ុក បានដាក់ចំណងជើងរូបថតថា “Hakuna Matata, Angkor Wat, Cambodia. Self Portrait by Simon Lohmeyer”។
នេះជារូបថតលើកទី៣ហើយ ដែលគេបានបង្ហោះតាមហ្វេសប៊ុក បន្ទាប់ពីរូបថតរបស់ស្ត្រីអ្នកបង្ហាញម៉ូតរុស្ស៊ី និងស្ត្រីចិន ដែលបានថតស្រាត នៅប្រាសាទបុរាណ ក្នុងខេត្តសៀមរាប។
អាជ្ញាធរជាតិអប្សរា បានថ្កោលទោស និងប្រកាសចាត់វិធានការផ្លូវច្បាប់ចំពោះការរូបអាក្រាត នៅ ប្រាសាទ បុរាណ ដែលជាដួងព្រលឹងជាតិ។
កាលពីសប្តាហ៍មុន បុរសជនជាតិបារាំង ៣នាក់ និងស្ត្រី អាមេរិក ២ នាក់ ត្រូវបានចាប់ខ្លួន កាត់ទោស និងបណ្តេញចេញពីកម្ពុជា ហើយហាមមិនឲ្យចូល កម្ពុជា ដោយសារតែជនបរទេសទាំងនោះ បានថតរូបអាក្រាតផ្សេងពីគ្នា នៅប្រាសាទបុរាណ នៅខេត្ត សៀមរាប៕fpm