ភ្នំពេញ៖ប្រទះឃើញសពនារីម្នាក់នៅក្នុងបន្ទប់ផ្ទះជួលក្នុងផ្សារសុភមង្គល ហេតុកាណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅខាងក្រោយផ្សារសុភមង្គល ក្នុងភូមិត្រពាំងដោក សង្កាត់ពងទឹក ខណ្ខដង្កោ រាជធានីភ្នំពេញ។ សាកសពស្ត្រីខាងលើមិនបានស្គាល់អត្តសញ្ញាណនៅឡើងទេអាយុប្រហែលជា៤០ឆ្នាំ។
បើតាមប្រភពពីប្រជាពលរដ្ឋធ្លាប់ស្គាល់មុខស្ត្រីរងគ្រោះបានឲ្យដឹងថា ស្ត្រីរូបនេះ ប្រើប្រាស់គ្រឿងញៀនជាប្រចាំ និងរបររកស៊ីផ្លូវភេទស្នាក់នៅមិនពិតប្រាកដកន្លងមក ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌពោធិសែនជ័យ កម្លាំងប៉ុស្តិ៍ចោមចៅបង្ក្រាបចាប់ឃាត់ខ្លួនម្តងរួមមកហើយក្នុងករណីប្រើប្រាស់គ្រឿងញៀននិងលួចចាប់ឃាត់ខ្លួននៅក្នុងបុរីសន្តិភាព២កាលពីតំបន់ខាងលើស្ថិតនៅខណ្ឌពោធិសែនជ័យ ។
ចំណែកបុរសដែលជាដៃគូរួមស្នេហ៍ រួមមេត្រី ដែលបានរត់គេចទៅបាត់ត្រូវបានអ្នកជិតខាងប្រាប់ថា មានឈ្មោះ សួង តារា អាយុ៣១ឆ្នាំមានទីលំនៅភូមិកំរៀងសង្កាត់ព្រៃវែងខណ្ឌដង្កោបន្សល់ទុកតែម៉ូតូមួយ គ្រឿងម៉ាក (ឃ្លីកពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AQ-2525) ក្រោយពីកើតហេតុ។
តាមប្រភពដដែលដែលស្នាក់នៅបន្ទប់ក្បែរខាងបានឲ្យដឹងថា មុនកើតហេតុកាលពីព្រលប់ថ្ងៃទី២ ខែមីនា គេឃើញបុរសឈ្មោះ សួង តារា រួមជាមួយមិត្តភក្តិប្រុសចំនួន៤នាក់ បាននាំគ្នាផឹកស៊ីនៅហាងម្លប់ស្វាយភក្តីដែលនៅតាមផ្លូវ៣០ម៉ែត្រក្បែរបុរីសន្តិភាពមិនទាន់អស់ចិត្តក៏បាននាំគ្នាមកផឹកស៊ីមុខបន្ទប់ជួលកន្លែងកើតហេតុដោយបានទិញស្រាបៀរក្រោនចំនួន១កេសមកផឹកតែដោយសារតែបន្ទប់របស់ខ្លួនតូចចង្អៀតបាននាំគ្នាមកបន្ទប់ក្បែរគ្នាជាបន្ទប់ទំនេរចោល ខណៈដែលកំពុងផឹកចង់បានស្រីមកអង្គុយផឹកកំដរ បុរសឈ្មោះ សួង តារា ក៏បានជិះម៉ូតូចេញទៅបាត់មួយសន្ទុះធំ មិនដឹងដល់ណាទើបមកវិញបានឌុបទាំងស្ត្រីរងគ្រោះមកជាមួយផងនាំគ្នាផឹកបន្តសរុបគ្នា៥នាក់លុះផឹកអស់ស្រាបៀរទាំង១កេសនៅកណ្តាលអាធ្រាត្រ មិត្តភ័ក្រ៣នាក់ទៀតក៏ចែកផ្លូវគ្នាទៅដេកសម្រាកបាត់អស់សល់តែបុរស សួង តារា និងស្ត្រីជាដៃគូក៏នាំគ្នាចូលបន្ទប់ទំនេរខាងលើ ដើម្បីរួមរ័កតែជាចៃដន្យសង្ស័យក្តីរំភើប ឈានដល់គាំងបេះដូងទើបឆោឡោ ភ័យស្លន់មិនដឹងជួយយ៉ាងម៉េចបែរជាព្យាយាមរត់ចោល ហើយបានអូសម៉ូតូចេញកាលពីវេលាម៉ោង២ និង៤០នាទីរំលងអធ្រាត្រ ថ្ងៃទី០៣ ខែមីនា ត្រូវបានសន្តិសុខយាមផ្ទះជួលសង្ស័យឃាត់សាកសួរបែរជាទុកម៉ូតូចោល ហើយគេចតែខ្លួនទៅបាត់រហូតដល់ មានអ្នកទៅអើតមើលក្នុងបន្ទប់កន្លែងពួកគេផឹកស៊ីទើបប្រទះឃើញស្ត្រីម្នាក់ដែលមកផឹកស៊ីជាមួយបុរសខាងលើបានដេកស្លាប់បាត់ទៅហើយទើបផ្អើលឆោឡោបានរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យនិងស្រាវជ្រាវ ។
សាកសពស្ត្រីខាងលើ រហូតដល់ម៉ោង៩ព្រឹកថ្ងៃដដែលនេះហើយនៅមិនទាន់រកអត្តសញ្ញាណឃើញនៅឡើយហើយសមត្ថកិច្ចក៏កំពុងញាប់ដៃញាប់ជើងបន្តស្រាវជ្រាវរកសាច់ញាតិរកប្រភពពិតនិងរងចាំជំនាញចក្ខុ ក្រុង ចុះមកពិនិត្តនិងកោសល្យវិច័យបន្តទៀត។ ទើបដល់ម៉ោង១០ និង១០នាទីថ្ងៃដដែលទើបដឹងថា នារីខាងលើបានស្លាប់ដោយសារតែគាំងបេះដូង។
ក្រោយពីបានធ្វើកោសលវិច្ឆ័យរួចសម្ថតកិច្ចបានយកសពទៅទុកនៅវត្តឬស្សីសាញ់រង់ចាំសាចញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រទះឃើញសពស្ត្រីម្នាក់នៅក្នុងបន្ទប់ផ្ទះជួលក្នុងផ្សារសុភមង្គល