ទាហាន​ថៃ​៣​នាក់​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ​ខេត្ត​ភាគខាងត្បូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 March, 2017 ក+ ក-

​ថៃ​៖​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Xinhua ឲ្យ​ដឹងថា ទាហាន​ថៃ​៣​នាក់​ត្រូវបាន​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​បាញ់​ស្លាប់​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ នៅ​ខេត្ត​ភាគខាងត្បូង ជា​ខេត្ត​ដែលមាន​ការ​ប៉ះ​បោរ​ដោយ​ពលរដ្ឋ​ឥស្លាម​។ ហេតុការណ៍​នេះ​កើតឡើង​នៅក្នុង​ស្រុក Mayo ខេត្ត​ប៉ា​តានី ដែលមាន​ចម្ងាយ​ប្រមាណ​១០៥០ គីឡូម៉ែត្រ​នៅ​ភាគខាងត្បូង​នៃ​ទីក្រុង​បាងកក​។
​ការបាញ់សម្លាប់​នេះ កើតឡើង​ចម្ងាយ​ប្រមាណ​២៥​គីឡូម៉ែត្រ​ពី ទីបញ្ជាការដ្ឋាន​កម្លាំង​ទ័ព​នៅ​ខេត្ត​ប៉ា​តានី នៅពេលដែល​ទាហាន​ទាំងនោះ ត្រឡប់​ពី​ផ្សារ​វិញ​។​
​ទោះជា​យ៉ាងណា​នគរបាល​មិនទាន់​បានកំណត់​មុខសញ្ញា​ថា ក្រុម​ណា​ជា​អ្នកប្រព្រឹត្តិ​ឲ្យ​ច្បាស់​ទេ តែ​ការសង្ស័យ​ជា​ជំហាន​ដំបូង​នគរបាល​ថា ជា​ក្រុម​បះបោរ​ផ្តាច់ខ្លួន​នៅ​ភាគខាងត្បូង​៕

1