ក្រសួង​អប់រំ​ចេញ​វិធានការ​​ចំពោះ​សិស្សានុសិស្ស​ក្នុង​ថ្ងៃ​១៤​កុម្ភៈ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 February, 2015 ក+ ក-

​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន​និង កីឡា កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៥ បាន​ណែនាំ​ស្ដីពី​វិធានការទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតី​ក្នុង​ទិវា បុណ្យ​នៃ​ក្ដី​ស្រឡាញ់​នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង ឯកជន ដើម្បី​កុំ​ឲ្យ​យុវជន យុវតី ជា​សិស្ស សាលា​ភ្លើតភ្លើន​ភេ្ល​ច​ការសិក្សា​បាត់បង់​កិ​ត្ដិ​យស ប្រាសចាក​វប្បធម៌ និង​ប្រពៃណីជាតិ​របស់​ប្រទេស​កម្ពុជា​។​

​វិធានការ​មួយចំនួន​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា ចេញ​នៅពេលនេះ រួមមានៈ ត្រូវ​ផ្ស​ព្ធ​ផ្យា​យ​ដល់​សិស្សានុសិស្ស​គ្រប់​មធ្យោបាយ ដូចជា​តាមរយៈ​ការប្រជុំ នៅពេល​គោរព​ទង់ជាតិ កុំ​ឲ្យ​មានការ យល់​ខុស អំពី​អត្ថន័យ​នៃ​ទី​វា​បុណ្យ​នៃ​សេចក្តីស្រលាញ់​។​

ទី​២.​ត្រូវ ពង្រឹង​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង​របស់​គ្រិះ​ស្ថាន​សាធារណៈ​ឲ្យ​បាន មឺ​ង​ម៉ា​ត ជាពិសេស​លើ​ការគ្រប់គ្រង សីល​ធ​ម៏ និង​វិន័យ ដោយ​តាមដាន​អវត្តមាន​របស់​សិស្សានុសិស្ស​ជាប្រចាំ​។​ទី​៣.​ត្រូវ​ជំរុញ ដំណើរការ របស់​ក្រុមប្រឹក្សា យុវជន ក្រុមប្រឹក្សា​កុមារ​ប្រចាំ​សាលា ដោយ​អនុវត្ត​សកម្មភាព មិត្ត​អប់រំ​មិត្ត​។​និង​ទី​៤.​ត្រូវធ្វើ​ទំនាក់​ទំ​ទង​ឲ្យ​ជិត​ស្នឹ​ត​ជាមួយ មាតាបិតា និង​អាណាព្យាបាល​សិស្ស សហគមន៍ ដើម្បី​ផ្តល់ និង​ទ​ទូល​ព័ត៌មាន​នានា ពាក់ព័ន្ធ​នឹង​សកម្ម​ភាពមិនប្រក្រតី ដែល​ប្រព្រឹត្ត​ដោយ​សិស្សានុសិស្ស ដើម្បី​សហការគ្នា អប់រំ ណែនាំ កែលម្អ​សិស្ស​នុ​សិស្ស ឲ្យ​បាន​ទាន់ពេលវេលា​។​

គួរ​ប​ព្ជា​ក់ថា កាលពី​ទិវា​បុណ្យ​នៃ ក្ដី​ស្រលាញ់ កាលពី​ឆ្នាំ​២០១៤ ក្រសួង អប់រំ យុវជន និង​កីឡា បាន​សម្ដែង​ការ ព្រួយបារម្ភ​ទាក់ទង​នឹង​ការយល់​ខុស​របស់ យុវវ័យ​មួយចំនួន​ចំពោះ​ទិវា​នៃ​ក្ដី​ស្រឡាញ់ ដោយ​សោកស្ដាយ​យ៉ាងខ្លាំង​នៅពេល យុវជន យុវនារី សិស្សានុសិស្ស​មួយ ចំនួន​តូច​បាននិងកំពុង​ភ្លើតភ្លើន​ភេ្ល​ច​ខ្លួន ទន់​ទោរ​តាម​ការអូសទាញ​របស់​មិ​ត្ដ​មិនល្អ ចម្លង​វប្បធម៌​បរទេស​ដោយ​ខ្វះ​ការ ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ។​

​ក្រសួង​អំពាវនាវ​ដល់​មាតាបិតា អាណាព្យាបាល​ទាំងអស់ ជួយ​ទប់ស្កាត់ និង​អប់រំ​យុវជន យុវនារី សិស្សានុសិស្ស ជា​កូនចៅ​ឲ្យ​ប្រកាន់ខ្ជាប់​ឥរិយាបថ​ថ្លៃថ្នូរ ប្រុងប្រយ័ត្ន​ជានិច្ច កុំ​បណ្ដោយ​ខ្លួន​ឲ្យ ចាញ់បោក​មិ​ត្ដ​មិនល្អ ជនខិលខូច ឬ​ជន ឱកាសនិយម​នាំ​ឲ្យ​ខូច​ប្រាណ​បាត់បង់​កិ​ត្ដិ​យស​សេចក្ដីថ្លៃថ្នូរ​របស់​ក្រុម គ្រួសារ និង ធ្វើ​ឲ្យ​អាប់ឱន​ដល់​ទំនៀមទម្លាប់​ប្រពៃណីជាតិ​ទៀតផង​៕fpm

mn50