ថៃបញ្ជូនសពពលករខ្មែរម្នាក់មកកម្ពុជាតាមច្រកភ្នំដី ស្រុកសំពៅលូន
ដោយ៖ប៉ែន សុផល
បាត់ដំបង៖សាកសពពលករខ្មែរម្នាក់ត្រូវបានអាជ្ញាធរថៃដឹកបញ្ជូនមកកម្ពុជាតាមច្រកភ្នំដី គីឡូ១៣ ស្រុកសំពៅលូន ។
លោកអនុសេនីយ៍ត្រី សា មារ៉ា មេបញ្ជាការកងរាជអាវុធហត្ថស្រុកសំពៅលូន បានប្រាប់នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧នេះថា៖សាកសពពលករខ្មែរត្រូវបានអាជ្ញាធរថៃបញ្ជូនមកកម្ពុជាថ្ងៃនេះមានឈ្មោះ ហួន ហើម ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅ ភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង(បានដេកស្លាប់)នៅក្នុងប្រទេសថៃ។
លោកបានបញ្ជាក់បន្ថែមទៀតថា ចាប់តាំងពីដើមខែមករា រហូតដល់ដើមខែមីនា ឆ្នាំ២០១៧នេះអាជ្ញាធរនៃប្រទេសថៃបានធ្វើការដឹកបញ្ជូនសាកសពពលករខ្មែរចំនួន៥នាក់ហើយប្រគល់មកអោយកម្ពុជាតាមច្រកតំបន់ភ្នំដី គីឡូ១៣ ស្រុកសំពៅលូន៕