រថយន្ត​ដាច់​កាឡេ បែក​កំណល់​រអិល​កិន​ប្រពន្ធ​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 March, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ស្ត្រី​ម្នាក់​បាន​ស្លាប់់​ភ្លាមៗ​នៅ​និង​កន្លែង​ខណៈដែល​កំពុង​ដើរ​យក​កូនសោ​ទៅអោយ​ប្តី​ត្រូវបាន​បែក​កំណល់​រអិល​រថយន្ត​ថយក្រោយ​មក​កិន​ចំពាក់​កណ្តាល​ខ្លួន​។ ហេតុការណ៍​គ្រោះថ្នាក់​ចៃដន្យ​ខាងលើនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៦ និង​១៥​នាទី​ព្រឹក ថ្ងៃទី​៥ ខែមីនា​ឆ្នាំ​២០១៧​ស្ថិតនៅ​ចំណុច​ភូម​ស្រែ​ជី​ពៅ ឃុំ​មានជ័យ ស្រុក​សំឡូត ខេត្តបាត់ដំបង​។
សមត្ថកិច្ច​ប្រាប់​អោយដឹងថា​ជនរងគ្រោះ​ស្លាប់​ដោយសារ​រថយន្ត​បែក​កំំ​ណ​ល់​រអិល​មក​មានឈ្មោះ នៅ ស្រីមុំ ភេទ​ស្រី អាយុ​35​ឆ្នាំ មុខរបរ​អាជីវករ​ទិញ ដំឡូង រស់នៅក្នុង​ភូមិ​អូរ​សំរិល ក្រោម ឃុំ​អូរ​សំរិល​ស្រុក​សំឡូត ខេត្តបាត់ដំបង ។
ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​Hino​ពណ៌​ស​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​3C7573​បើកបរ​ដោយ​ដឹក​ដំឡូង​ពេញ​ឡាន​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​រថយន្ត​បាន​ដាច់​កាឡេ​ហើយ​ចត​ចោល​លុះ​ក្រោយ​ជនរងគ្រោះ​ដែលជា​ប្រពន្ធ​ម្ចាស់​រថយន្ត​ខាងលើ​បាន​ជិះ​ម៉ូតូ​មក​ឈប់​ពីក្រោយ​ឡាន​រួច​ដើរ​ទៅយក​កូនសោ​ឲ្យ​ប្ដី​ដើម្បី​ដោះ​កាឡេ​ធ្វើ​ពេល​ដើរទៅ​ស្រាប់តែ​ឡាន​នោះ​បែក​កំណល់​រអិល​ថយក្រោយ​ជនរងគ្រោះ​បានរ​ត់ទៅ​ទាញ​អូស​ម៉ូតូ ចេញ​តែ​សំណាងអាក្រក់​ត្រូវ​បា​រថយន្ត​កិន​ពីលើ​ស្លាប់​ភ្លាមៗ​តែម្ដង ។​
​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

17141309_1842158082689420_1854422161_n17141691_1842158096022752_1557975393_n17124812_1842158086022753_807080844_n