ម៉ូតូ​២​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​៣​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 March, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​យ៉ាងហោចណាស់​មាន​មនុស្សម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​និង​៣​នាក់​ផ្សេងទៀត​បាន​របួសធ្ងន់​បាក់ជើង​នៅក្នុង​ហេតុការណ៍​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​លាន់​ដូច​រន្ទះ​ផ្អើល​ពេញ​ស្រុក​ថ្មគោល​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គួរអោយ​រន្ធត់​ខាងលើ​បានកើត​ឡើងលើ​កំណាត់​ផ្លូវ​លេខ​៥៧B​នៅវេលា​ម៉ោង​១៨ និង១៥​នាទី​ល្ងាច ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​កណ្តាល​ត្បូង ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​
លោក ផង់ សុភាព អធិការ​ស្រុក​ថ្មគោល​បានអោយដឹងថា​៖​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បង្ករ​ដោយ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C125 សេរី​ឆ្នាំ​២០០៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង​1E0435 បើកបរ​ដោយ​ឈ្មោះ រឿន វ័យ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ធ្មា ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​របួស​ធ្ងន់​(​បាក់​ស្មងជើង​ខាងស្តាំ​)​។ អ្នករួមដំណើរ​ឈ្មោះ ឡេ​ត ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ដូចគ្នា​រងរបួស​បាក់​(​ភ្លៅ​ឆ្វេង​)​។​
ម៉ូតូ​រងគ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម​C125​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​2015 ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​1J8338 បើកបរ​ដោយ​ឈ្មោះ​សឿង ណា​វីន ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ត្នោត ឃុំ​សឿ ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​(​ស្លាប់​)​។​
នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​បង្ក​ខាងលើ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​លុះ​មកដល់​ចុះ​ណុ​ច​កើតហេតុ​ខាងលើ​បាន​ឡើង​វ៉ា​រថយន្ត​មួយគ្រឿង​ក៍​ជ្រុល​ទៅបុក​ម៉ូតូ​ក្នុងទិសដៅ​ច្រាស់​គ្នា​ពេញទំហឹង​បណ្តាលអោយ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​៣​នាក់​តែម្តង​។​
ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះ​ទៅដល់​ធ្វើការ​វាស់វែង​រួច​ដឹក​នាំយក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ចំំ​ណែ​ក​សព​ប្រគល់អោយ​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​ដោយឡែក​ម៉ូតូ​២​គ្រឿង​យកទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​ថ្មគោល​រងចាំ​ដោះស្រាយ​ជា​ក្រោយ​៕

17121296_1842188909353004_387658933_o17121460_1842188892686339_298012268_o 17121540_1842188879353007_1545841830_o 17176056_1842188882686340_651836764_o 17176127_1842188889353006_290927875_o