ចាប់ពីថ្ងៃទី០៧-០៨ខែមីនាភ្លៀងអាចធ្លាក់តិចតួចនៅបណ្តាខេត្ត
រាជធានីភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការព្យាករណ៍អាកាសធាតុ ប្រចាំសប្តាហ៍ ហើយបានបញ្ជាក់ថា ចាប់ពីថ្ងៃទី០៧ ដល់ ០៨ ខែមីនា ឆ្នាំ២០១៧ ភ្លៀងកក់ខែអាចធ្លាក់តិចតួច នៅខេត្តជាប់ព្រំដែនថៃ និងតំបន់មាត់សមុទ្រ ខណៈចាប់ពី ថ្ងៃទី១២-១៣ ខែមីនា ភ្លៀងកក់ខែអាចនឹងធ្លាក់ស្ទើរទូទាំងប្រទេស ៕