កូរ៉េខាងជើងគំរាមបណ្តេញទូតម៉ាឡេស៊ីចេញពីប្រទេសវិញ
ព្យុងយ៉ាង៖កូរ៉េខាងជើងគ្រោងនឹងបណ្តេញឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំទីក្រុងព្យុងយ៉ាងវិញ ដើម្បីជាការសងសឹក ដល់ម៉ាឡេស៊ីដែលបានបណ្តេញឯកអគ្គរដ្ឋកូរ៉េខាងជើងចេញពីម៉ាឡេស៊ី ។ ការគំរាមនេះធ្វើឡើងបន្ទាប់ពីមន្ត្រីទូតកូរ៉េខាងជើង លោក កាង ចុល បានចាកចេញពីប្រទេសម៉ាឡេស៊ីនៅប្រមាណ០៦ល្ងាចថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២១០៧ម្សិលមិញនេះ។នេះបើតាមការចេញផ្សាយរបស់ព័ត៌មានស៊ិនហួរ។
គួរបញ្ជាក់ថា ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅម៉ាឡេស៊ី លោក កាង ចុល ត្រូវបានបណ្តេញចេញពីម៉ាឡេស៊ី នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ សប្តាហ៍មុននេះ ក្នុងរយៈពេល៤៨ម៉ោងឲ្យលោករៀបចំចេញ ដោយចាត់ទុកលោក កាង ចុល ថាជាមនុស្សដែលលោកមិនទទួលស្វាគមន៍ទៀតឡើយ៕