ពីងពាងជាសត្វដែលប្រទះឃើញរស់នៅស្ទើរគ្រប់កន្លែង ហើយជាធម្មតាមនុស្សមួយចំនួនបានខ្លាចសត្វពីងពាងដោយសារការបន្លាចថាវាជាសត្វអសិរពិស ប៉ុន្តែនៅប្រទេសចិនបានភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារសត្វឆ្កែពីងពាងសម្លាប់មនុស្ស។
កាលពីពេលថ្មីៗនេះ មានវីដេអូថ្មីមួយបានបង្ហោះឡើង និងទទួលបានអ្នកចុច ចូលមើលជាង ៣ លាននាក់ ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។ ក្រឡេកមកមើលវីដេអូនោះប្រិយមិត្ដប្រាកដជា ស្រឡាំងកាំងដោយសារតែបានឃើញសត្វមួយក្បាលមានក្បាលជាឆ្កែ តែដៃនិងជើង ៨ ជាសត្វពីងពាងដែលកំពុងដេញ តាមសម្លាប់អ្នកដំណើរតាមផ្លូវនៅពេលយប់។
ការពិតក្រោយពេលទស្សនាវីដេអូក្លីបរួចមកទើបគេដឹងថា នេះគ្រាន់តែសត្វឆ្កែមួយក្បាលដែលគេស្លៀកពាក់ឲ្យវាជាសត្វពីងពាងដើម្បីដើរបន្លាចគេតែប៉ុណ្ណោះ។ សម្រាប់វីដេអូនេះផ្ទាល់កំពុងតែទទួលការពេញនិយមទូទាំងពិភពលោក៕