ភ្នំពេញ៖ឃាត់ខ្លួនក្រុមជនស្ទាវបាន៩នាក់ជាបន្តបន្ទាប់ ក្នុងចំណោមបក្សពួកប្រមាណ១៥នាក់ដែលបានធ្វើសកម្មភាពកាប់ប្រហារទៅលើយុវជនម្នាក់ បណ្ដាលឲ្យរងរបួសដាច់ដៃម្ខាង បញ្ជូមទៅកាន់មន្ទរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ។
ចំណែកក្រុមជនដៃដល់បាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់ ហេតុការណ៍ដែលកាប់ប្រហារទៅលើជនរងគ្រោះគឺបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៧ ក្រោយពេលពួកគេមានទំនាស់រាំប៉ះគ្នានៅក្នុង ក្លឹបឌីស្កូយីហោ “ហ្វាន់ក្លឹប” ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ ហើយក្រោយពេលចេញពីក្លឹបវិញ ក៏ត្រូវបានក្រុមស្ទាវទាំងនោះដេញតាមកាប់តែម្ដង។
ក្រោយមកកម្លាំងនគរបាលប៉ុស្ដិ៍ ចោមចៅបានធ្វើការស្រាវជ្រាវ យ៉ាងដុតដៃដុតជើងរហូត ដល់វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៧ ឃាត់ខ្លួនជនសង្ស័យបាន ចំនួន៥នាក់នៅតាមផ្លូវវ៉េងស្រេង ត្រង់ចំណុច ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ និងរហូតដល់ម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី៦ ខែមិនា នគរបាលដដែលឃាត់បា២នាក់ទៀត ដោយម្នាក់ឃាត់នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ និងម្នាក់ទៀតឃាត់បាននៅម្ដុំផ្សារជម្ពូវ័ន្ត សង្កាត់ចោមចៅ។
ជាមួយគ្នានេះបានធ្វើការឡោមព័ទ្ធចាប់ខ្លួនបាន និងបាននាំទៅធ្វើ ការសាកសួរនៅប៉ុស្ដិ៍ភ្លាមៗ និងកំពុងបន្តតាមចាប់ខ្លួនបក្សពួកផ្សេងទៀត៕