ចាប់ពីថ្ងៃទី១២-១៣ខែមីនាភ្លៀងកក់ខែអាចនឹងធ្លាក់ស្ទើរទូទាំងប្រទេស
រាជធានីភ្នំពេញ៖យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី១២-១៣ ខែមីនាខាងមុខនេះភ្លៀងកក់ខែអាចនឹងធ្លាក់ស្ទើរទូទាំងប្រទេស។
ជាមួយគ្នានេះក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ដែលអាចកើតមានឡើង នៅពេលមេឃរកកលនឹងភ្លៀង ពិសេសតំបន់វាលទំនាប់៕