កម្លាំងចម្រុះខេត្តរតនគិរីរឹបអូសឈើប្រណីតជាច្រើនម៉ែត្រគូប
ខេត្តរតនគិរី៖កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយកម្លាំងកងរាជអាវុធខេត្ត/ស្រុក និងកម្លាំងជំនាយរដ្ឋបាលព្រៃឈើស្រុកអូរយាដាវ ចុះបង្ក្រាបទីតាំងលាក់ទុកឈើមួយកន្លែងក្នុងចម្ការស្វាយចន្ទី ស្ថិតនៅភូមិកងយុក ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ កាលពីវេលាម៉ោង១០ និង៣នាទីព្រឹកថ្ងៃទី៨ មីនា ឆ្នាំ២០១៧។
ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះកម្លាំងចម្រុះបានធ្វើការរឹបអូសឈើប្រណីតប្រភេទសុក្រំជាច្រើនម៉ែត្រគូប ហើយដឹកយកមករក្សាទុកនៅរដ្ឋបាលព្រៃឈើស្រុកអូរយ៉ាដាវ ដើម្បីធ្វើការវាស់វែងនៅពេលក្រោយ។ ចំណែកម្ចាស់ឈើ ត្រូវបានប្រភពខ្សឹបប្រាប់ថា មានឈ្មោះ វន ជាអ្នកមានសែស្រឡាយធំ៕