កម្លាំងចម្រុះ​ខេត្តក្រចេះចុះ​ចាប់​ម្ចាស់ផ្ទះ​ផ្តល់​ទីតាំង​បើក​លេង​ល្បែងស៊ីសង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 March, 2017 ក+ ក-

​ក្រចេះ​៖​សមត្ថកិច្ច​នគរបាល​ស្រុក​សំបូរ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្បាលដំរី​បាន​ចុះ​ចាប់​ម្ចាស់ផ្ទះ​ដែល​ផ្តល់​ទីតាំង​បើក​លេងល្បែង​អា​ប៉ាង និង​រឹបអូស​បាន​វត្ថុតាង​មួយចំនួន​នៅក្នុង​ភូមិ​ស្រែ​ស្បូវ​ឃុំ​ក្បាលដំរី​ស្រុក​សំបូរ​កាលពី​យប់​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៧​។​
​មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​កម្លាំង​ជំនាញ​ស្រុក​និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្បាលដំរី​បាន​ចុះបង្ក្រាប​ល្បែងស៊ីសង​ប្រភេទ​អាប៉ោង​និង​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ម្នាក់​ឈ្មោះ​ហេន​ច​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ដែលមាន​ទីលំនៅ​ក្នុងភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ​។​
​អ្នកញៀន​ល្បែង​ក្រៅពីនេះ​បាន​រត់គេចខ្លួន​បាត់អស់​។​ក្នុងនោះ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន​-​អាគុយ​ចំនួន​២(40MD)-​អាប៉ោង​ចំនួន​មួយ​-​លុយ​២៦៣.០០០​រៀល​-​ហាន​តោ​ចំនួន​មួយ​-​ផ្តិល​ចំនួន​០១ អំពូល​ភ្លើង​មួយ​-​ម៉ូតូ​ម៉ាក​ស្មាស់​រេ​វ៉ូ​ពណ៌​ខ្មៅ​ចំនួន​មួយគ្រឿង​-​ម៉ូតូ​អាស​ង់​គូទ​ស្វិត​ចំនួន​មួយគ្រឿង​-​ម៉ូតូ​វេ​វ​អេស​ចិន​មួយគ្រឿង​-​និង​ម៉ូតូ​យ៉ាម៉ាហា​ចិន​មួយគ្រឿង​។​
​បច្ចុប្បន្ន​វត្ថុតាង​ខាងលើ​ត្រូវបាន​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្បាលដំរី​និង​ជន​ដែល​ឃាត់ខ្លួន​សម្ថ​កិច្ចចាត់ការ​បន្ត​៕

17175924_1843348039237091_769869700_o17200421_1843348029237092_244980043_o17198864_1843348032570425_604854436_n 17198972_1843348045903757_945860644_n