CIA រង​នូវ​ភាពអាម៉ាស់​ជាថ្មី​ក្រោយពី​បែកធ្លាយ​ឯកសារ​សម្ងាត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 March, 2017 ក+ ក-

​អាមេរិក៖ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អា​មេ​រិ​ក​កំពុង​ប្រឈម​នឹង​ភាពអាម៉ាស់​ថ្មី​បន្ទាប់ពី​WikiLeaks បានចេញ​ផ្សាយ​នូវ​អ្វីដែល​ខ្លួន​បាន​រៀបរាប់ថា ជាការ​លេច​ធ្លាយ​ធំ​បំផុត​មិន​ធ្លាប់​មាននៃ​ឯកសារ​សម្ងាត់​របស់ CIA ដែល​រៀបរាប់​លម្អិត​អំពី​ឧបករណ៍​ដែល​ខ្លួន​ប្រើ​ដើម្បី​បំបែក​ចូលទៅក្នុង​ទូរស័ព្ទ កម្មវិធី​ប្រាស្រ័យ​ទាក់ទង​និង​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងទៀត​។​
​ឯកសារ​លេច​ធ្លាយ​រាប់ពាន់​គឺ​បាន​ផ្តោត​សំខាន់​ទៅលើ​បច្ចេកទេស​សម្រាប់​ការ Hack និង​បង្ហាញ​ពី​របៀប​ដែល CIA បាន​សហការ​ជាមួយ​ភ្នាក់ងារ​ស៊ើបការណ៍​អង់គ្លេស​ដើម្បី​រក​វិធី​ប្រែក្លាយ​ទូរទស្សន៍​ទំនើប​ឲ្យ​ក្លាយទៅជា​ឧបករណ៍​យកការណ៍​។​ការ​លេច​ធ្លាយ​របស់ Wikileaks នេះ​ដែលមាន​ឈ្មោះថា “Vault 7” គឺ​នឹង​លើក​ជា​សំណួរ​ជាថ្មី​ម្តងទៀត​អំពី​ការ​អសមត្ថភាព​របស់​ទីភ្នាក់ងារ​ចារកម្ម​អាមេរិក​ក្នុងការ​ការពារ​ឯកសា​រ​សម្ងាត់​។ វា​បាន​កើតឡើង​បន្ទាប់ពី​ការ​លេច​ធ្លាយ​។​
​ការបង្ហាញ​នៅក្នុង​ឯកសារ​នេះ​រួមមាន​៖ ពួក Hacker CIA បានកំណត់​គោលដៅ​លើ​ស្មា​ត​ហ្វូ​ន​និង​កុំព្យូទ័រ​។ មជ្ឈមណ្ឌល​ស៊ើបការណ៍​សម្ងាត់​តាម​អ៊ិន​ធើ​ណិ​ត​ដែលមាន​មូលដ្ឋាន​នៅឯ​ទីស្នាក់ការ​កណ្តាល​របស់ CIA ក្នុង​ទីក្រុង Langley នៃ​រដ្ឋ Virginia គឺជា​មូលដ្ឋាន​សម្ងាត់​ទី​ពីរ​នៅ​ស្ថាន​កុងស៊ុល​អាមេរិក​ក្នុង​ទីក្រុង Frankfurt ដែល​គ្របដណ្តប់​តំបន់​អឺរ៉ុប មជ្ឈិមបូព៌ា​និង​អាហ្វ្រិក​។ កម្មវិធី​មួយ​ដែលមាន​ឈ្មោះថា Weeping Angel បាន​រៀបរាប់​អំពី​របៀប​ដើម្បី​វាយប្រហារ​ទូរទស្សន៍ F8000 របស់​ក្រុមហ៊ុន Samsung ដូច្នេះ​វា​ហាក់ដូចជា​បាន​បិទ​ប៉ុន្តែ​វា​នៅតែ​អាច​ត្រូវបាន​ប្រើ​សម្រាប់​ការ​ត្រួតពិនិត្យបាន​។​
​ទោះបីជា​យ៉ាងណាក៏ដោយ CIA បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​លេច​ធ្លាយ​នេះ​។​ក្នុង​សេចក្តីថ្លែងការណ៍​មួយ WikiLeaks គឺ​មិន​ច្បាស់​អំពី​ប្រភព​របស់​វា​។ អង្គភាព​នេះ​បាន​និយាយថា ឯកសារ​សំខាន់​ទាំងនេះ​ហាក់ដូចជា​ត្រូវបាន​គេ​ផ្សព្វផ្សាយ​នៅក្នុង​ចំណោម​អតីត​ពួក Hacker របស់​រដ្ឋាភិបាល​អាមេរិក​និង​អ្នកម៉ៅការ​ដែល​ធ្លាប់​ផ្តល់​ឯកសារ​សម្ងាត់​ដល់ WikiLeaks​។​
​ការ​លេច​ធ្លាយ​នេះ​បាន​បន្ថែម​ភាពចម្រូងចម្រាស់​ថ្មី​ដល់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ដែល​បច្ចុប្បន្នកំពុង​រង​ការចោទប្រកាន់​អំពី​ទំនាក់ទំនង​រវាង​ក្រុម​របស់លោក Donald Trump ជាមួយ​ប្រទេស​រុស្ស៊ី​។ ក្រុមមន្ត្រី​អាមេរិក​បាន​អះអាងថា សកម្មភាព​របស់ WikiLeaks គឺជា​បណ្តាញ​សម្រាប់​ការ​ស៊ើបការណ៍​របស់​រុស្ស៊ី​និង​ភាគី​ខាង​លោក Trump អំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។​
​នៅពេល​សាកសួរ​អំពី​ការសរសើរ​របស់លោក Trump សម្រាប់ WikiLeaks ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​កាលពី​ឆ្នាំមុន​នៅពេលដែល​វា​បញ្ចេញ​អ៊ី​ម៉ែ​ល​នៃ​ប្រធាន​យុទ្ធនាការ​របស់លោក​ស្រី Hillary Clinton លេខាធិការ​ផ្នែក​ព័ត៌មាន​របស់​សេត​វិមាន​លោក Sean Spicer បាន​ប្រាប់ Guardian ថា “​លោក​ប្រធានាធិបតី​បាន​ថ្លែងថា មាន​ភាពខុសគ្នា​រវាង​គណនេយ្យ Gmail និង​ព័ត៌មាន​សម្ងាត់​”៕

file-photo-building-lobby-headquarters-langley-cia_78211e3e-03b4-11e7-b1f1-d4c6cd13dfb1