ខេត្តកំពង់ឆ្នាំង៖សមត្ថកិច្ចចម្រុះបានចុះរឹបអូសឈើប្រភេទធ្នង់ចំនួន៥៤កំណាត់ធំៗ ដែលជនល្មើសលាក់ទុកនៅក្នុងព្រៃក្នុងភូមិសាស្ត្រឃុំជៀប និងឃុំក្បាលទឹក ស្រុកទឹកផុស និងបានយកទៅរក្សាទុក្ខនៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។
ប្រតិបត្តិការនោះធ្វើឡើង បន្ទាប់ពីក្រុមចម្រុះទទួលបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ខណដែលកម្លាំងសមត្ថកិច្ចចម្រុះរួមមាន មន្ត្រីបរិដ្ឋាន លោកស្នងការរង លោកអនុប្រធានមន្ទីរកសិកម្មខេត្ត មន្ត្រីរដ្ឋបាលព្រៃឈើ ។
បន្ទាប់មកក្រុមចម្រុះក៏បានចុះចាប់ឈើ ប្រភេទធ្នង់ទាំងនោះយកចេញពីក្នុងព្រៃដែលជនល្មើសបានលាក់ទុកក្នុងភូមិសាស្ត្រទាំងពីរឃុំខាងលើ ។ ក្រោយពីធ្វើកំណត់ហេតុវាស់វែងរួចមកឈើទាំងនោះបានយកទៅរក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដើម្បីកសាងសំណុំរឿងតាមផ្លូវច្បាប់៕