ដោយ៖ប៉ែន សុផល
បាត់ដំបង៖ក្មេងទំនើង២៣នាក់ធ្វើសកម្មភាពវាយតប និងកាប់គ្នាទៅវិញ ទៅមកនៅតាមទីសាធារណះត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងចុះឃាត់ខ្លួនយកមកធ្វើការអប់រំ។ ហេតុការណ៍ចុះឃាត់ខ្លួនក្រុមក្មេងទំនើងទាំង២៣នាក់បានធ្វើឡើងនៅវេលាម៉ោង៣ និង៣០នាទី ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ខណៈដែលពួកគេកំពុងធ្វើសកម្មភាពវាយតប និងកាប់គ្នានៅចំណុចសួនច្បារសម្តេច ស ខេង ស្ថិតក្រុមទី៤២ ភូមិរំចេក៤ សង្កាត់រតនះ ក្រុង បាត់ដំបង។
ក្រុមក្មេងទំនើងត្រូវបានឃាត់ខ្លួនរួមមាន៖ទី១ឈ្មោះនឿត ស្រីមុំភេទស្រី អាយុ២០ឆ្នាំ រស់នៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ ទី២.ឈ្មោះ គៀម ផាត់ត្រា ភេទស្រីអាយុ ១៥ឆ្នាំ រស់នៅ ភូមិវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។ ទី៣ឈ្មោះ សឿត ចិន ភេទ ស្រីអាយុ២០ឆ្នាំរស់នៅភូមិវត្តតាមិម ស្រុកសង្កែខេត្តបាត់ដំបង។ ទី៤.ឈ្មោះ ជឿន លាងហ៊ួ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។ ទី៥.ឈ្មោះ ភ័ណ្ឌ ផារី ភេទស្រី អាយុ១៥ឆ្នាំរស់នៅភូមិព្រៃទទឹងឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ទី៦.ឈ្មោះ ណាក់ សំណាង ភេទស្រី អាយុ១៥ឆ្នាំ រស់នៅ ភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ទី៧.ឈ្មោះ ណាក់ វិសាល ភេទស្រី អាយុ១៦ឆ្នាំ រស់នៅ ភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ទី៨.ឈ្មោះវ៉ែន ឆវ៉ាន់ ភេទ ប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ ករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ទី៩ឈ្មោះ ខុម សុធា ភេទ ប្រុសអាយុ២៤ឆ្នាំរស់នៅភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ទី១០.ឈ្មោះ សេន វិសាល ភេទប្រុស អាយុ ២៤ឆ្នាំរស់នៅ ភូមិអូរកំបុត ឃុំខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ទី១១.ឈ្មោះ ខុន វ៉ាន់សាក់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅ ភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ទី១២.ឈ្មោះ ជាតិ វិសាល ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ទី១៣.ឈ្មោះ មួន សីហា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ទី១៤.ឈ្មោះ ធួក នាវិត ភេទប្រុស អាយុ២០ឆ្នាំ។ ទី១៥ឈ្មោះ ហៀង សំណាង ភេទប្រុស អាយុ១៩ឆ្នាំ។ ទី១៦.ឈ្មោះ ដុង សុគុណ ភេទប្រុស អាយុ១៩ឆ្នាំ។ ទី១៧.ឈ្មោះ ម៉ឹង ម៉េត ភេទប្រុស អាយុ ១៩ឆ្នាំ។ ទី១៨.ឈ្មោះ ចាន់ ភ័ត្រា ភេទស្រី អាយុ១៧ឆ្នាំ។ ទី១៩ឈ្មោះ សំ វីណា ភេទស្រី អាយុ១៩ឆ្នាំ។ ទី២០.ឈ្មោះ សាយ ចាន់ណា ភេទស្រី អាយុ១៧ឆ្នាំ។ ទី២១ឈ្មោះ អ៊ួន រីណា ភេទស្រី អាយុ២០ឆ្នាំ។ ទី២២ឈ្មោះ ឌិន ចិន ភេទប្រុស អាយុ១៨ឆ្នាំ។ ទី២៣ឈ្មោះ ធឿន ផាន់ណេត ភេទប្រុស អាយុ១៩ឆ្នាំ។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំង២៣នាក់ខាងលើក្រោយពីឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងធ្វើការសាកសួររួចមក បានអប់រំ និងធ្វើកិច្ចសន្យា ឲ្យអាណាព្យាបាលមកធានាយកត្រឡប់ទៅផ្ទះវិញ៕