សេអ៊ូល៖ទីបំផុតលោកស្រី ផាក គឺនហេ ត្រូវបានតុលាការធម្មនុញ្ញកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះចេញសាលក្រមសម្រេចទម្លាក់ចេញពីតំណែងប្រធានាធិបតីជាផ្លូវការហើយ ពាក់ព័ន្ធរឿងអាស្រូវពុករលួយនយោបាយ ឆយ ស៊ូនស៊ីល ខណៈដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនឹង ត្រូវធ្វើឡើងនៅ៦០ថ្ងៃបន្ទាប់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ចេញផ្សាយនៅមុននេះបន្តិច។
គួរបញ្ជាក់ថា លោកស្រី ផាក គឺនហេ បានកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងចាប់តាំងពីឆ្នាំ២០១២មក ហើយត្រូវសភាកូរ៉េខាងត្បូងបានបោះឆ្នោតទម្លាក់ចេញពីតំណែងកាលពីខែធ្នូកន្លងទៅ ដោយសារតែរឿងអាស្រូវពុករលួយនយោបាយដោយលោកស្រីអនុញ្ញាតឱ្យមិត្តភក្តិរាប់អានគ្នាជាង៤០ឆ្នាំឈ្មោះ ឆយ ស៊ូនស៊ីល លូកដៃចូលក្នុងកិច្ចការរដ្ឋ និងប្រើអំណាចប្រធានាធិបតីដើររៃអង្គាសប្រាក់ពីបណ្ដាក្រុមហ៊ុនធំៗនៅកូរ៉េខាងត្បូង៕