ខេត្តរតនគិរី៖យុវជនម្នាក់ប្រើប្រាស់ឧបកណ៍ ទៅឆក់ត្រីខុសបច្ចេកទេសឆក់ខ្លួនឯងបណ្តាលឲ្យស្លាប់ភ្លាមៗមួយរំពេចនៅនឹងកន្លែងកើតហេតុកាលពីវេលាម៉ោងប្រហែល៨ និង៣០នាទីព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៧នៅត្រង់ចំណុចត្រពាំងជ្រៃ ស្ថិតនៅភូមិណងហៃ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។
ប្រភពពីនគរបាលស្រុកលំផាត់បានឲ្យដឹងថា មានករណីប្រើប្រាស់ឧបករណ៍ឆក់ត្រី ខុសបច្ចេកទេស ត្រូវឆក់ខ្លួនឯងបណ្ដាលឲ្យស្លាប់ជនរងគ្រោះឈ្មោះ ខាំ លឹងបួន ភេទប្រុស អាយុ៣២ ឆ្នាំជនជាតិទំពួន មានមុខរបរធ្វើចំការរស់នៅភូមិ ឃុំ កើតហេតុខាងលើ ។
ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍ឃុំសេដាបានចុះធ្វើការត្រួតពិនិត្យនៅលើខ្លួនសាកសព គឺពុំមានស្លាកស្នាមអ្វីនោះទេ ដោយឡែកត្រជៀកខាងស្ដាំមានឈាមហូរចេញ ក្រោយពីបានធ្វើការពិនិត្យរួចរាល់សព្វគ្រប់កម្លាំងប៉ុស្ដិ៍បានធ្វើកំណត់ហេតុប្រគល់សាកសព ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕