ព្រឹក​នេះ​ចៅក្រម​សាលាដំបូងបន្ត​សាកសួរ​លោក គឹម សុខ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 March, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៧​នេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ បាន​បន្ត​សាកសួរ​លោក គឹម សុខ អ្នកឃ្លាំមើល​និង​វិភាគ​សង្គម ពាក់​ព័​ន្ឋ​នឹង​បទ​ចោទ​«​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បរិហារ​កេ​រ្ត៍​ជា​សាធារណៈ តាម​ពាក្យបណ្តឹង​របស់​មេធាវី​ការពារ​ក្តី​សម្តេច​តេ​ជោ ហ៊ុន សែន​។​
​គួរ​បញ្ជាក់ថា លោក គឹម សុខ ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ​នេះ បន្ទាប់ពី​លោក​ចូល​បំភ្លឺ​ជូន​តំណាង​អយ្យការ ពាក់ព័ន្ធ​នឹង​ករណី​ដែល​លោក​បាន​ចោទប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ថា ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី ដោយ​មិនមាន​មូលដ្ឋាន​ច្បាស់លាស់​៕

fn-2017-03-10-10-37-03-0