ភ្នំពេញ៖កម្មករសំណង់ម្នាក់បានរត់មកកាន់ប៉ុស្តិ៍ចោមចៅសុំការអន្តាគមន៍បន្ទាប់ពីជនសង្ស័យបានលួចម៉ូតូទៅបាត់ ខណៈកំពុងធ្វើការនៅជាន់លើហើយបានទុកម៉ូតូនៅឡៅតៀជាន់ទី១ ចុះមកវិញមិនដឹងបាត់ពីពេលណា។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅការដ្ឋានសំណង់មួយកន្លែងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ មាស ចាន់ធឿន ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើតនៅភូមិអូស្រងាំ ឃុំដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ម៉ូតូដែលបាត់ទៅនោះម៉ាហុនដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FA 6781។
ប្រភពពត៌មានពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានទុកម៉ូតូនៅជាន់ទី១ហើយឡើងទៅប៊ែកកំបោរនៅជាន់ទី៣ដោយមិនបានចាក់សោកម៉ូតូនោះទេលុះចុះមកមើលម៉ូតូស្រាប់តែមិនឃើញមិនដឹងថាបាត់តាំងពីពេលណានោះទេ។ ប្រភពដដែលបន្តថា មានអ្នកឃើញមនុស្សចេញចូលទីនោះតែគេមិនបានចាប់អារម្មណ៍ ព្រោះកន្លែងនោះមនុស្សច្រើនមានសភាពអ៊ូអមិនដឹងថា អ្នកជាអ្នកណាឱ្យប្រាកដនោះទេ ហើយជនរងគ្រោះក៏មកប្តឹងមត្ថកិច្ចប៉ុស្តិចោមចៅឱ្យជួយអន្តរាគមន៍តែម្តង៕