កោះហៅ​ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ ឱ្យចូល​បំភ្លឺ​​លើក​ទី​៣
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 March, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នេះ​ជា​លើក​ទី​៣​ហើយ ដែល​ព្រះរាជអាជ្ញារង​នៃ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីកា​កោះហៅ​ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ឱ្យចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
​យោងតាម​ដីកា​កោះហៅ​របស់លោក ស្រី ម៉ា​កនី ព្រះរាជអាជ្ញារង​នៃ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​កាលពី​ម្សិលមិញ​ដោយ​តម្រូវ​ឲ្យ​ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៧ ខាងមុខនេះ ដើម្បី​សាកសួរ​ពី​ដំណើររឿង​បណ្តឹង​របស់ លោក ម៉ម សូណង់ដូរ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ពាក់ព័ន្ធ​នឹង​ករណី​បរិហារកេរ្តិ៍​ជា​សាធារណៈ​។​
​គួរ​បញ្ជាក់ថា លោក ម៉ម សូណង់ដូ បានដាក់​ពាក្យ​ប្តឹង​ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ កាលពី​ថ្ងៃទី​១ ខែ​ខែកញ្ញា ឆ្នាំ​២០១៦ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​១​ម៉ឺន​រៀល ដោយ​ចោទប្រកាន់​ព្រះ​តេជគុណ​ថា «​បរិហារកេរ្តិ៍​»​។ ក្នុង​បណ្តឹង​នោះ លោក ម៉ូ​ម សូ​ណង់ ដូ សំណូមពរ​តុលាការ​ពិចារណា​ជំរុញ​ឲ្យ​មាន​ផ្សឹក​ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ ផងដែរ​៕

M24-08-16-r-735x400fn-2017-03-10-19-17-45-0