ទូក​នេសាទ​តម្លៃ​រាប់ម៉ឺន​ដុល្លារ​មួយគ្រឿង​ត្រូវ​ភ្លើ​ឆេះ​ម៉ដ្ឋ​លិច​បាត់​ក្នុង​សមុទ្រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 March, 2017 ក+ ក-

​ខេត្តកោះកុង​៖​ទូក​នេសាទ​មួយគ្រឿង ត្រូវបាន​ឆាបឆេះ ខណៈពេលដែល​ម្ចាស់​ទូក​បាន​ហៅ​ជាង​មក​ផ្សារ​ស៊ី​មាំ​ង​ទូក​ដែល​ពុក​ធ្លាយ ហើយ​កំទិច​ធូបផ្សារ​បាន​ធ្លាក់​ទៅ​ចំ​ធុង​ប្រេង​បង្កអោយមាន​អណ្តាតភ្លើង​ឆាបឆេះ​តែម្តង កាលពី​វេលា​ម៉ោង ១១ ព្រឹក​ថ្ងៃទី​១០​ខែមីនា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​១ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។​
​តាម​សមត្ថកិច្ច​ប៉ូលិស​អោយដឹងថា ទូក​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​មាន​ម្ចាស់​ទូក​ឈ្មោះ សៀង លេក ជា​មន្ត្រីប៉ូលិស​ជើង​ទឹក​នៃ​នាយកដ្ឋាន​នគរបាល​ព្រំ​ដែនទឹក ហើយ​មានមុខរ​បរជា​ថៅកែ​ទូក​នេសាទ មាន​ទីលំនៅ​កន្លែងកើតហេតុ​។​
​ប្រភព​ដដែល​បញ្ជាក់ថា ដំបូង​ឡើង​ទូក​ខាងលើ​បាន​ឆាបឆេះ​នៅ​ខាងក្រោយ​ផ្ទះ​តែម្តង តែ​ដោយ​ខ្លាច​អណ្តាតភ្លើង​រាលដាល​ឆេះ​ដល់ផ្ទះ កម្មករ​ដែលជា​ជាង​ផ្សារ​បាននាំគ្នា​រុញ​ទូក​អោយ​ពេញ​ផុត​ឆ្ងាយ​ពី​មាត់ច្រាំង ហេតុនេះ​ទូក​ក៏​ចេះតែ​អណ្តែត​រសាត់​តាម​ចរន្តទឹក​ហូរ​ឆ្ងាយ​ទៅៗ​រួច​គឿង​នៅ​ចំណុច​ខ្សាច់​ដុះ កណ្តាល​ដៃសមុទ្រ​នា​ឆ្នេរ​ប៉ាក់​ខ្លង រហូតដល់​ទូក​ឆេះ​អស់ គ្មាន​សមត្ថកិច្ច​ណា​អាចជួយ​ពន្លត់​បានឡើយ ។​
​ប្រភព​ដដែល​បាន​បន្ត​ឪ្យ​ដឹងថា ទូក​ដែល​ឆេះ​ខាងលើនេះ​ជា​ទូក​នេសាទ​ប្រភេទ​ទូក​ភ្លើង ទូក​នេះ​សំរាប់តែ​បើកភ្លើង​រាប់រយ​អំពូល​ចោល​នៅក្នុង​សមុទ្រ​សំរាប់​ហៅ​ត្រី​សមុទ្រ​មកលេង​ភ្លើង បន្ទាប់មក​គេ​យក​ទូក​អួន​មក​ព័​ទ្ឋ​យក​ត្រី​ដែល​មក​រោម​លេង​ភ្លើង​នោះ​តែម្តង ។​
ប្រភព​បន្តថា ក្នុង​ទូក​អួន​មួយគ្រឿង​ត្រូវមាន​ទូក​ភ្លើង​ពី​៥ ទៅ​៨ គ្រឿង​សំរាប់ បំភ្លឺ​ហៅ​ត្រី ហើយ​ទូក​អួន​បន្ត​ព័​ទ្ឋ​យក​ត្រី​តាម​ទូក​ភ្លើង​ពីមួយ​ទៅមួយ​រហូត​តែម្តង​។ ទូក​ប្រភេទ​នេះ​មានតម្លៃ​ប្រមាណ​ពី​៦​ទៅ​៨​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​ក្នង​មួយគ្រឿង តែបើ​ទូក​អួន​វិញ​មានតម្លៃ ពី​៥០​ទៅ​៦០​ម៉ឺន​ដុល្លារ​ឯណោះ ហើយ​ការធ្វើ​នេសាទ​បែបនេះ អាច​នឹង​ហិនហោច​ធនធាន​ក្នុង​សមុទ្រ​យ៉ាង​ឆាប់រហ័ស​បំផុត​៕

17270198_237797019961315_844066341_n17198597_237796853294665_1739759530_n