ក្រុមប្រឆាំងទាមទារឲ្យចាប់ខ្លួនលោកស្រី ផាក គឺនហេ ទៅកាត់ទោស
សេអ៊ូល៖បើទោះជាតុលាការធម្មនុញ្ញកូរ៉េខាងត្បូងបានសម្រេចទម្លាក់លោកស្រី ផាក គឺនហេ ចេញពីតំណែងប្រធានាធិបតីក៏ដោយ ប៉ុន្តែក្រុមប្រឆាំងលោកស្រីនៅតែមិនអស់ចិត្តដោយទាមទារឲ្យមានចាប់ខ្លួនលោកស្រី ទៅកាត់ទោស។ នេះបើយោងតាម Channel News Asia ផ្សាយមុននេះបន្តិច។
សារព័ត៌មានដដែលបញ្ជាក់ថា ក្រៅពីទារទាមឲ្យចាប់ខ្លួនលោកស្រី ផាក គឺនហេ ទៅកាត់ទោស ក្រុមអ្នកតវ៉ាក៏ទាមទារឲ្យប្រធានាធិបតីស្តី និងជានាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Hwang Kyo-ahn លាលែងចេញពីតំណែងថែមទៀតផងដែរ៕