ដោយ៖ប៉ែន សុផល
បាត់ដំបង៖កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានធ្វើការបង្ក្រាបជាក់ស្តែងករណីកាន់កាប់រក្សាទុកឬជួញដូរថ្នាំញៀនដោយខុសច្បាប់ នៅចំណុច ភូមិបេងស្អាត ឃុំ ភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
លោក សុង សុភ័ក្ត្រ អធិការ នគរបាលស្រុកភ្នំព្រឹកបានប្រាប់អោយដឹងថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីរក្សាទុកឬជួញដូរថ្នាំញៀនខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង១១ និង០០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ដោយឃាត់ខ្លួនបានជនសង្ស័័យម្នាក់ ឈ្មោះ គន់ ធា ហៅ រ័ត្ន សុភី ភេទស្រី អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក។
ដកហូតវត្ថុតាងរួមមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់(យ៉ាម៉ាWY) ចំនួន៥១ គ្រាប់ ។ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន ១៩កញ្ចប់តូច និងទូរស័ព្ទដៃចំនួន១គ្រឿង។
លោកវរសេនីយ៍ត្រី សារ៉េត ពិសេដ្ឋ អធិការងទទួល បន្ទុក ផ្នែកយុត្តិធម៌បានបញ្ជាក់ថា ក្នុងករណីចុះបង្ក្រាបករណីគ្រឿងញៀននេះលោកនៅតែបន្តធ្វើរហូតទាល់តែអស់មិនអោយសេសសល់នោះទេហើយលោកនិង ដាក់កម្លាំងបន្ថែមទៀតដើម្បីស៊ើបនិងរុករកនៅមុខសញា្ញសេពឬជួញដូរគឿងញៀនបន្ត។ ជាចុងក្រោយលោកសុំផ្ដាំនិងបញ្ជាក់បន្ថែមទៅដល់អ្នកដែលធ្លាប់លក់ចែកចាយពីមុនៗមកដែរដែលសមត្ថកិច្ចមិនបានដឹងនោះអាចឈប់បានក៏ឈប់ទៅវាមិនទាន់ហួសពេលនោះទេ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានឃាត់នៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕