ម៉ូតូ​៣​គ្រឿង​ប៉ះគ្នា​បណ្តាលអោយ​ម្នាក់​បាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ស្រាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 March, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​យ៉ាងហោចណាស់​មនុស្សម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​និង​ម្នាក់ទៀត​រងរបួស​ស្រាល​ក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍រ​វាង​ម៉ូតូ​បី​គ្រឿង​ប៉ះគ្នា​ក្នុងស្រុក​ថ្មគោល​។​
សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បានកើត​ឡើង​នៅវេលា​ម៉ោង​១១​និង​១០​នាទី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៧ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ក្រុមទី​៣៩ ស្ថិតក្នុង​ភូមិ​អូរ​ញរ ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​
ម៉ូតូ​បង្ក​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ សេរី​២០០៨ ពាក់​ស្លាក​លេខ​កំពង់​(​ចាម​1A2791)​បើកបរ​ដោយ​ឈ្មោះ ឈិន សម្បើម ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​ស្នួល​កោង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង (​ស្លាប់ )​។ ចំណែក​ម៉ូតូ​រងគ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម​C100 សេរី​ឆ្នាំ​1986 ពណ៌​ក្រហម ពាក់​ស្លាក​លេខ (​ក​០៣៦២ ប ជ​១ )​អ្នកបើកបរ​ឈ្មោះ សំ គោម ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​ធ្វើស្រែ​មាន​ទីលំនៅ​ភូមិ​កណ្តាល​ខាងកើត ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​(​របួសស្រាល​)​។
ប្រភពពី​កន្លែងកើតហេតុ​បាន​ប្រាប់ថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​បង្កហេតុ​ខាងលើ បើកបរ​ក្នុង​ល្បឿន​លឿន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​ឡើង​ជែង​ប៉ះ​នឹង​ម៉ូតូ​១​គ្រឿង​ធ្វើដំណើរ​ស្របគ្នា​បណ្តាលអោយ​ដួល​បោក​ក្បាល​ទៅនឹង​ថ្នល់ ស្លាប់​នៅ​ហ្នឹង​កន្លែង​តែម្តង ។​
បច្ចុប្បន្ន​ម៉ូតូ​ទាំងបី​គ្រឿង ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ចំណែក​សព​រងគ្រោះ​ប្រគល់អោយ​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី៕

17269242_1845326942372534_145606993_o17311697_1845326935705868_1782610604_o 17321718_1845327002372528_940352234_n