ម៉ូតូ​៣​គ្រឿង​បុក​គ្នា​បណ្តាលអោយ​ស្ត្រី​ម្នាក់​សន្លប់​ស្តូកស្តឹង​នៅនឹងកន្លែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 March, 2017 ក+ ក-

​ដោយ​៖​បក្សី​ចាំ​ក្រុង​
​ភ្នំពេញ​៖​ម៉ូតូ​៣​គ្រឿង​បុក​បន្ត​គ្នា​បណ្តាលអោយ​ស្ត្រី​ម្នាក់​ដួល​បោក​ទ្រូងផ្លូវ​បណ្តាលអោយ​សន្លប់​ស្តូកស្តឹង​ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ដឹក​តាមរ​ម៉ក់​កង​៣​ទៅ​មន្ទីរពេទ្យ​វិសាល​សុខ​ដើម្បី​ធ្វើការ​ជួយសង្គ្រោះ​អាយុជីវិត​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៦ និង​៤០​នាទី​រសៀល​ថ្ងៃទី​១២​ខែ​មិនា​ឆ្នាំ​២០១៧ នៅ​ទល់មុខ​បុរី​ពិភពថ្មី តាម​បណ្តោយ​ផ្លូវ​វ៉ង​ស្រេង ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ប្រភពពី​កន្លែងកើតហេតុ​បានអោយដឹងថា ទី​១ ម៉ូតូ​Scopy ពណ៌​សលាយ​ក្រហម ស្លាក​លេខ​១CQ៧៤៥០ ធ្វើដំណើរ​ដោយ​យុវជន​ម្នាក់​មិន​ប្រាប់​អត្តសញ្ញាណ​។ ទី​២ ម៉ូតូ​ហុងដា​ឌ្រី​ម​២០១៣ ស្លាក​លេខ ព្រះសីហនុ ១B~៦៥៨០ ធ្វើដំណើរ​ដោយ​យុវជន​មិន​ប្រាប់​អត្តសញ្ញាណ​។ ទី​៣ ម៉ូតូ ហុងដា Wave-S ស្លាក​លេខ ភ្នំពេញ​១X~៥៤៧០ ធ្វើដំណើរ​ដោយ​ស្ត្រី​ម្នាក់​ដែល​រងរបួស​សន្លប់​ស្តូកស្តឹង​។​
​ប្រភពពី​សមត្ថកិច្ច​បា​ន​អោយដឹងថា ម៉ូតូ​ម៉ាក Scopy បានធ្វើ​ដំណើរ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​គួរសម ពេលដែល​មកដល់​កន្លែង​កើតហេតុ​ក៏បាន​បត់​ឆ្លងផ្លូវ​ក្នុង​គោលបំណង​ចូលទៅក្នុង​បុរី​ពិភពថ្មី តែ​ភ្លេច​ចុច​ភ្លើង​សញ្ញាណ ក៏​ស្រាប់​តែមាន​ម៉ូតូ​ហុងដា​ឌ្រី​ម​២០១៣ ដែល​ធ្វើដំណើរ​ស្រប់​ទិស​គ្នា​ក្នុង​ល្បឿ​ង​លឿន​ដែរ​ហ្នឹង​បុក​ពីក្រោយ ក៏​អោយ​ខ្ទាត​ទៅ​ប៉ះ​ម៉ូតូ Wave-S មួយគ្រឿង​ទៀត ដែល​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា បណ្តាលអោយ​ស្ត្រី​ជិះ​ម៉ូតូ​wave-S ដួល​បោក​នឹង​ទ្រូងផ្លូវ​សន្លប់​តែម្តង ទើប​ដឹក​ទៅ​សង្គ្រោះ​ស្ត្រី​រងគ្រោះ​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង​ហើយ​យក​ម៉ូតូ​ទាំង​៣​គ្រឿង​យកទៅ​រក្សាទុក​នៅ​នគរបាល​ចរាចរណ៍​ជើងគោក​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​រងចាំ​ភាគី​ទាំង​៣​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​៕

17269972_1845326919039203_2065409105_o17269770_1845326949039200_1387113325_o