កូរ៉េខាងជើង​ហាម​មិនឱ្យ​ប្រជាពលរដ្ឋ​របស់ខ្លួន​ប្រើប្រាស់​ទូរ​ស័ព្ទ​ដៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 March, 2017 ក+ ក-

សេ​អ៊ូ​ល​៖​អាជ្ញាធរ​កូរ៉េខាងជើង​បានសម្រេច​ចិត្ត​បន្ត​ហាមឃាត់​ប្រជាពលរដ្ឋ​របស់ខ្លួនរ​ស់​នៅតាម​តំបន់​ព្រំដែន​ជាប់​ប្រទេស​ចិន​ប្រើប្រាស់​ទូរ​សព្ទ​ដៃ​ថែមទៀត បន្ទាប់ពី​ហាម​ប្រើ Internet ដើម្បី​រារាំង​ការ ចែករំលែក​ព័ត៌មាន​ស្ដីពី​ឃាតកម្ម​លើ​បងប្រុស​ម្ដាយ​ទីទៃ​លោក គីម ជុង​អ៊ុន​។ នេះ​បើ​យោងតាម​សារព័ត៌មាន យ៉ុ​ន​ហាប់​។​
​នៅក្នុង​អំឡុង​ស​ន្និសិទ​សារព័ត៌មាន​នៅក្នុង​ទីក្រុង​មួយ​ស្ថិត​ក្បែរ​ព្រំដែន​ចិន​-​កូរ៉េខាងជើង​កាលពីពេល​ថ្មីៗ​នេះ ក្រុម​អាជ្ញាធរ​កូរ៉េខាងជើង បាន​អំពាវនាវ ក៏ដូចជា​ដាស់តឿន​ដល់​ប្រជាជន​របស់ខ្លួន​ប្រុងប្រយ័ត្ន និង​ត្រៀម​ចិត្ត​ទុកជាមុន បើសិនជា​ហ៊ាន​ចែករំលែក​សារ ឬ​រូបភាព​តាមរយៈ SMS ជាមួយ​បណ្ដា​ជនបរទេស​។ ជាងនេះទៅទៀត ពួកគេ​ក៏បាន​ព្រមាន​ដែរ​ថា ការឆ្លងកាត់​ព្រំដែន​ចូលទៅក្នុង​ទឹកដី​ចិន ដោយ​ខុសច្បាប់ គឺជា​ទង្វើ​ក្បត់​មិនអាច​អត់ឱន​ឱ្យបាន​ជាដាច់ខាត​។​
​គួរ​បញ្ជាក់ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​ទីក្រុង​ព្យុងយ៉ាង ក៏បាន​ដាក់​បម្រាម​មិនឱ្យ​ប្រជាជន​របស់ខ្លួន នៅ​ទូទាំង​ពិភពលោក ប្រើ Internet ផង ដែរ បើ​ពុំ​ដូច្នោះ​ទេ​នឹងត្រូវ​ទទួលទោស​៕

fn-2017-03-12-23-58-44-0