កម្លាំងចម្រុះ​បង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់​នៅ​ស្រុក​វាលវែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 March, 2017 ក+ ក-

​ខេត្តពោធិ៍សាត់​៖​កម្លាំងចម្រុះ​បាន​ចុះបង្ក្រាប​រថយន្ត​ភ្លៅ​៥​ដឹកឈើ​ពេញ និង​រកឃើញ​វត្ថុតាង (​ឈើ​)​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៀត ជ្រក​ក្រោម​យីហោ​ឈ្មោះ ហេង ផល្លី មាន​ទទួល​ទិញ​ពោត សណ្ដែក ល្ង ដំឡូង​មី និង​លក់​គ្រឿងសំណង​គ្រប់​ប្រភេទ​។ ប្រតិបត្តិការ​ខាងលើ​ធ្វើឡើង​នៅ​ចំណុច​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​
​មន្ត្រី​កងរាជអាវុធហត្ថ​ចុះ​ប្រតិបត្តិការ​ខាងលើ​បាន​ឲ្យ​ដឹងថា កម្លាំង​មន្ត្រី​ជំនាញ​ដឹកនាំ​ដោយ​លោក ហម សាវុធ អនុប្រធាន​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួងកសិកម្ម រ​ក្ខា​ប្រមាញ់ និង​នេសាទ​ចុះ​សហការ​នេះ លទ្ធ​កម្លាំង​ធ្វើការ​បង្ក្រាបបាន​រួមមាន រថយន្ត​ចំណុះ​ភ្លៅ ៥​ចំនួន ១​គ្រឿង​ម៉ាក ហ្វុ​យ​ហ្សូ ពណ៌​ទឹកប៊ិច គ្មាន​ស្លាក​លេខ ដឹកឈើ​ហុប​អារ​ជ្រុង​ប្រភេទ​(​រាជ​កុល​)​ពេញ​រថយន្ត​ចំនួន ៩០​ដុំ ស្មើនឹង ៣០,១២​ម៉ែត្រ​តី​គុណ​។​
​មន្ត្រី​ដដែល​បញ្ជាក់ថា កម្លាំងចម្រុះ​បាន​ឈានដល់​ធ្វើការ​ឆែកឆេ​ឃាំ្ល​ង​យីហោ​(​ហេង ផល្លី​) មាន​ទទួល​ទិញ​ពោត សណ្ដែក ល្ង ដំឡូង​មី និង​លក់​គ្រឿង​គ្រប់​ប្រភេទ របស់​ឈ្មោះ ហេង ផល្លី ភេទ​ស្រី អាយុ ៤១​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ស្ថិតក្នុង​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ក្នុងនោះ​កម្លាំង​រកឃើញ​វត្ថុតាង​ឈើ​ប្រភេទ​(​រាជ​កុល​)​ចំនួន ៥១​ដុំ ស្មើនឹង​ចំនួន ៥,៧៦១​ម៉ែត្រ​តី​គុណ និង​ឈើ​អារ​ប្រភេទ​ប្រណិត​(​ធ្នង់​)​ចំនួន ៩៥​កំណាត់ ស្មើរ​នឹង​ចំនួន ២២២៥​គីឡូក្រាម និង​ឈើ​អារ​ប្រភេទ​ប្រណិត​(​បេង​)​ចំនួន ៥១​កំណាត់ ស្មើរ​នឹង​ចំនួន ៨៩០​គីឡូក្រាម ចំណែក​ម្ចាស់​ឃ្លាំង​ខាងលើ​បាន​រត់គេចខ្លួន​៕

IMG-20170312-WA0011IMG-20170312-WA0010IMG-20170312-WA0009IMG-20170312-WA0008